អ៊ីស្រាអែលបញ្ជូនដូ្រនទៅបាញ់សម្លាប់មេបញ្ជាការហេសបូឡាទទួលបន្ទុកគ្រាប់រ៉ូក្កែតក្នុងទឹកដីលីបង់
newsare.net
អ៊ីស្រាអែលសម្លាប់ម្តងមួយៗ មេក្រុមប្រដាប់អាវុធដែលប្រឆាំងអ៊ីស្រាអែល។ យោងតាមកងទ័ពអ៊ីអ៊ីស្រាអែលបញ្ជូនដូ្រនទៅបាញ់សម្លាប់មេបញ្ជាការហេសបូឡាទទួលបន្ទុកគ្រាប់រ៉ូក្កែតក្នុងទឹកដីលីបង់
អ៊ីស្រាអែលសម្លាប់ម្តងមួយៗ មេក្រុមប្រដាប់អាវុធដែលប្រឆាំងអ៊ីស្រាអែល។ យោងតាមកងទ័ពអ៊ីស្រាអែល ការវាយប្រហារផ្លូវអាកាសនៅក្នុងទឹកដីលីបង់ កាលពីថ្ងៃសុក្រទី ២៩ មីនា បានសម្លាប់មេកើយធំមួយទៀតរបស់ក្រុមហេសបូឡា។ នៅប៉ុន្មានថ្ងៃមកនេះ អ៊ីស្រាអែល ដែលកំពុងរវល់ជាប់ដៃធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅហា្កហ្សា បានបើកការវាយប្រហារកាន់តែសន្ធឹកទៅក្នុងទឹកដីលីបង់ ដើម្បីសងសឹកនឹងក្រុមហេសបូឡា ដែលអ៊ីស្រាអែលចោទប្រកាន់ថា បាញ់គ្រាប់រ៉ូក្កែតចូលទីក្រុងជាប់ព្រំដែនអ៊ីស្រាអែល។ ការណ៍នេះធ្វើឲ្យគេកាន់តែព្រួយបារម្ភខ្លាចមានការផ្ទុះសង្រ្គាមសាជាថ្មី រវាងលីបង់ និងអ៊ីស្រាអែល។