newsare.net
នៅថ្ងៃអាទិត្យ ទី១០ ធ្នូ លោកប្រធានាធិបតីនៃប្រទេសតួកគីអ៊ែរដូហ្កានបានចាត់ទុកអ៊ីសលោកប្រមុខរដ្ឋតួកគីអ៊ែរដូហ្កានចាត់ទុកអ៊ីស្រាអែលជារដ្ឋភេរវនិយម និងជាអ្នកសម្លាប់កូនក្មេង
នៅថ្ងៃអាទិត្យ ទី១០ ធ្នូ លោកប្រធានាធិបតីនៃប្រទេសតួកគីអ៊ែរដូហ្កានបានចាត់ទុកអ៊ីស្រាអែលជារដ្ឋភេរវនិយមដែលកំពុងបន្តសម្លាប់កូនក្មេង។ ទន្ទឹមគ្នានេះ លោកអ៊ែរដូហ្កានបានប្តេជ្ញាចិត្តថា លោកនឹងធ្វើយុទ្ធនាការគ្រប់បែបយ៉ាងដើម្បីប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដែលបានប្រកាសទទួលស្គាល់ហ្សេរុយសាឡិមជាទីក្រុងផ្តាច់មុខរបស់អ៊ីស្រាអែល។ ប្រតិកម្មរបស់លោកអ៊ែរដូហ្កានបានធ្វើឡើង ១ថ្ងៃក្រោយពីលោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោកម៉ាក្រុងនាថ្ងៃសៅរ៍ ទី៩ ធ្នូ។ នៅក្នុងកិច្ចសន្ទនានោះ លោកម៉ាក្រុងស្នើលោកអ៊ែរដូហ្កានឲ្យចូលរួមកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។ Read more