newsare.net
អង្គការពាណិជ្ជកម្មពិភពលោក កំពុងតែបើកការប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ នៅឯទីក្រុងបុយណូហ្សែរOMC បើកការពិគ្រោះយោបល់គ្នា ដើម្បីឆ្លងកាត់វិបត្តិពាណិជ្ជកម្មសេរីពិភពលោក
អង្គការពាណិជ្ជកម្មពិភពលោក កំពុងតែបើកការប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ នៅឯទីក្រុងបុយណូហ្សែរ ប្រទេសអាហ្សង់ទីន។ កម្មវត្ថុនៃការប្រជុំនេះ គឺដើម្បីពិគ្រោះយោបល់គ្នា ស្តីពីអនាគត នៃតួនាទីរបស់អង្គការ ក៏ដូចជាអនាគតនៃពាណិជ្ជកម្មសេរី ទាំងមូលតែម្តង។ វិបត្តិទាំងអស់នេះកំពុងចោទឡើង ដោយសារតែមហាអំណាចសេដ្ឋកិច្ចធំៗទាំងពីរ។ មួយសហរដ្ឋអាមេរិក ដែលចាប់តែពីលោកដូណាល់ត្រាំ បានចូលកាន់តំណែង តែងតែរិះគន់ តួនាទីការងារ របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយបានរុះរើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សឹងតែទាំងអស់។ ឯមួយទៀតគឺចិន ដែលត្រូវគ្រប់គ្នា ចោទថាធ្វើការប្រកួតប្រជែងមិនស្មោះត្រង់។ Read more