newsare.net
នៅថ្ងៃអង្គារ ទី១៩ មិថុនានេះ ការបរិហារ និងការរិះគន់ ទិតៀនកំពុងបន្តមានយ៉ាងផុសផុលលោកដូណាល់ ត្រាំ៖អាមេរិកនឹងមិនក្លាយជាជំរុំអន្តោប្រវេសន៍ទេ
នៅថ្ងៃអង្គារ ទី១៩ មិថុនានេះ ការបរិហារ និងការរិះគន់ ទិតៀនកំពុងបន្តមានយ៉ាងផុសផុលលើនយោបាយអាមេរិករបស់លោកដូណាល់ ត្រាំក្នុងការបំបែកកូនជនអន្តោប្រវេសន៍ចេញពីឱពុកម្តាយរបស់ពួកគេ។ តែលោកត្រាំបែរជាបានទម្លាក់ការទទួលខុសត្រូវលើក្រុមអ្នកប្រជាធិបតេយ្យ និងចង់ឲ្យសភាអនុម័តឆាប់ៗលើច្បាប់មួយដើម្បីសង់ជញ្ជាំងនៅតាមព្រំដែន និងរឹតបន្តឹងលំហូរជនអន្តោប្រវេសន៍។ សម្រាប់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ជនភៀសខ្លួន និងជនអន្តោប្រវេសន៍គ្រប់រូបត្រូវតែទទួលបានការគោរព និងសេចក្តីថ្លៃថ្នូរដោយអនុលោមតាមច្បាប់អន្តរជាតិ។ យ៉ាងណាក៏ដោយ លោកត្រាំបានបញ្ជាក់ច្បាស់ៗថា អាមេរិកនឹងមិនក្លាយជាជំរុំអន្តោប្រវេសន៍ ហើយប្រទេសដែលគ្មានព្រំដែនមិនមែនជាប្រទេសទេ។ Read more