newsare.net
នៅក្នុងប្រទេសថៃ របបសឹកដែលបានកាន់អំណាចតាំងពីជាង ៤ឆ្នាំបានប្រកាសអនុញ្ញាតឲ្យថៃ៖របបសឹកបានបើកផ្លូវឲ្យគណបក្សនយោបាយធ្វើយុទ្ធនាការឃោសនានយោបាយឡើងវិញ
នៅក្នុងប្រទេសថៃ របបសឹកដែលបានកាន់អំណាចតាំងពីជាង ៤ឆ្នាំបានប្រកាសអនុញ្ញាតឲ្យគណបក្សនយោបាយធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ត្រៀមចូលរួមបោះឆ្នោតក្នុងឆ្នាំ ២០១៩។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកាសែតផ្លូវការចេញផ្សាយនាថ្ងៃអង្គារ ទី១១ ធ្នូ។ គួររម្លឹកថា សិទ្ធិធ្វើសកម្មភាពនយោបាយដែលរបបសឹកបានហាមឃាត់ត្រូវបានក្រុមអ្នកនយោបាយមកពីគ្រប់និន្នាការទាមទារអស់ជាច្រើនខែកន្លងមក។ ចំណែកគម្រោងរៀបចំបោះឆ្នោតសភាដែលរបបសឹកបានសន្យាក៏ត្រូវបានលើកពេលជាច្រើនដងដែរ។ Read more