newsare.net
នៅក្នុងប្រទេសថៃ គណៈកម្មការសោតទស្សន៍បានប្រកាសនាថ្ងៃអង្គារ ទី១២ កុម្ភៈពីការផ្អថៃ៖គណៈកម្មការសោតទស្សន៍ផ្អាកការផ្សាយទូរទស្សន៍ Voice TV របស់កូនលោកថាក់ស៊ីន
នៅក្នុងប្រទេសថៃ គណៈកម្មការសោតទស្សន៍បានប្រកាសនាថ្ងៃអង្គារ ទី១២ កុម្ភៈពីការផ្អាកការផ្សាយរបស់កាណាល់ទូរទស្សន៍ Voice TV រយៈពេល ១៥ថ្ងៃ។ Voice TV ជាទូរទស្សន៍របស់កូនលោកថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីធ្លាក់ពីអំណាចដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦។ ការសម្រេចនេះត្រូវបានគណៈកម្មការសោតទស្សន៍ពន្យល់ថា មកពី Voice TV បានរំលោភច្រើនដងលើច្បាប់សោតទស្សន៍របស់ប្រទេស។ តែក្រុមអ្នកវិភាគបានមើលឃើញថា វិធានការមួយនេះជាការតាមដាក់គំនាបលើក្រុមអ្នកគាំទ្រលោកថាក់ស៊ីនក្នុងពេលដែលការរៀបចំបោះឆ្នោតខិតចូលកាន់តែជិត ពោលនៅថ្ងៃទី២៤ មីនាខាងមុខ។ Read more