newsare.net
នៅក្នុងប្រទេសអេហ្ស៊ីប បណ្តាញព័ត៌មានផ្លូវការបានប្រាប់ឲ្យដឹងពីជំនួបរវាងសេនាបជំនួបរវាងសេនាប្រមុខលីប៊ីឧត្តមសេនីយហាវតារ និងប្រធានាធិបតីអេហ្ស៊ីបលោកស៊ីស៊ីក្នុងទីក្រុងគែរ
នៅក្នុងប្រទេសអេហ្ស៊ីប បណ្តាញព័ត៌មានផ្លូវការបានប្រាប់ឲ្យដឹងពីជំនួបរវាងសេនាប្រមុខលីប៊ីឧត្តមសេនីយខាលីហ្វា ហាវតារ និងប្រធានាធិបតីអេហ្ស៊ីបលោកអាប់ឌែល ហ្វាតា អាល់ស៊ីស៊ីក្នុងទីក្រុងគែរនាថ្ងៃអាទិត្យ ទី១៤ មេសា។ ជំនួបរវាងលោកហាវតារ និងស៊ីស៊ីក្នុងទឹកដីអេហ្ស៊ីបពេលនេះបានធ្វើឡើង ក្នុងពេលដែលនៅលីប៊ីឯណោះ កម្លាំងទ័ពរបស់ឧត្តមសេនីយហាវតារ និងកម្លាំងទ័ពរបស់នាយករដ្ឋមន្រ្តីលោកហ្វាយេ អាល់ សារ៉ាកំពុងបន្តប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ តាមតួលេខបណ្តោះអាសន្នចុងក្រោយផ្តល់ដោយអង្គការសុខភាពពិភពលោក ការប្រយុទ្ធគ្នាបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ១២១នាក់ និងរបួសជាច្រើនរយនាក់ផ្សេងទៀត។ Read more