newsare.net
ព្រះវិហារកាតូលិក ណូត្រដាម នៅទីក្រុងបារីស ដែលមានចំណាស់ ជាង៨សតវត្ស ត្រូវបានអគ្គីភ័យឆាបឆេះ កលោកម៉ាក្រុង៖ យើងនឹងកសាងព្រះវិហារណូត្រដាម ឡើងវិញ ឲ្យល្អលើសដើម
ព្រះវិហារកាតូលិក ណូត្រដាម នៅទីក្រុងបារីស ដែលមានចំណាស់ ជាង៨សតវត្ស ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីថ្ងៃទី១៥មេសា។ ស្នាដៃស្ថាបត្យកម្មដ៏ល្អឯកនេះ មិនមែនត្រឹមតែជានិម្មិតរូបនៃប្រទេសបារាំងប៉ុណ្ណោះទេ តែវាគឺជាសម្បតិ្តបិតិកភណ្ឌមនុស្សជាតិ។ គ្រោះមហន្តរាយអគ្គីភ័យនេះ បានធ្វើឲ្យប្រជាជនបារាំង គ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាជនទូទាំងពិភពលោក មានការតក់ស្លុតក្នុងចិត្តជាខ្លាំង។ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែងសារ នៅលើកញ្ចក់ទូរទស្សន៍ ដោយបានសន្យា ថានឹងរួមគ្នា កសាងព្រះវិហារ ណូត្រដាមឡើងវិញ នឹងឲ្យល្អស្អាត ជាងមុនទៀងផង។ Read more