newsare.net
នៅក្នុងប្រទេសបារាំង ក្រុមអាវកាក់លឿនបន្តធ្វើបាតុកម្មជាថ្មីនាថ្ងៃសៅរ៍ ទី២០ មេសបារាំងពង្រឹងកម្លាំងដើម្បីទប់នឹងក្រុមជនវាយបំផ្លាញនៅក្នុងបាតុកម្មអាវកាក់លឿងលើកទី២៣
នៅក្នុងប្រទេសបារាំង ក្រុមអាវកាក់លឿនបន្តធ្វើបាតុកម្មជាថ្មីនាថ្ងៃសៅរ៍ ទី២០ មេសាដែលជាបាតុកម្មលើកទី២៣។ តែបាតុកម្មក្នុងថ្ងៃសៅរ៍នេះរៀបចំឡើង ប៉ុន្មានថ្ងៃក្រោយពីវិហារណូត្រ ដាម ដឺ ប៉ារីសបានរងការឆាបឆេះយ៉ាងដំណំ។ តែអ្វីដែលរដ្ឋអំណាចកំពុងបារម្ភខ្លាំងពេលនេះ គឺវត្តមានជាថ្មីរបស់ក្រុមជនវាយបំផ្លាញនៅក្នុងហ្វូងបាតុករអាវកាក់លឿង។ មានកម្លាំងប៉ូលិសប្រមាណជា ៦០ ០០០នាក់ត្រូវបានរដ្ឋអំណាចដាក់ពង្រាយនៅទូទាំងប្រទេស ក្នុងនោះ មានជាង ៥ ០០០នាក់សម្រាប់ក្រុងប៉ារីស។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកគ្រីស្តូហ្វ កាស្តានែរបានសារភាពត្រង់ៗពីការរងចាំទង្វើវាយកម្ទេច និងអំពើហិង្សាជាយថាហេតុដែលជាកម្មវត្ថុរបស់ក្រុមជនវាយបំផ្លាញ។ Read more