newsare.net
២ថ្ងៃក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេងចំនួន ២គ្រឿងនៅសមុទ្រអូម៉ង់មក សង្រ្គាមពាអ្នកជំនាញ៖គេត្រូវប្រយ័ត្នប្រយែង មុននឹងទម្លាក់កំហុសលើអ្នកណាម្នាក់ទាក់ទងនឹងការវាយប្រហារលើកប៉ាល់ដឹកប្រេងនៅសមុទ្រអូម៉ង់
២ថ្ងៃក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេងចំនួន ២គ្រឿងនៅសមុទ្រអូម៉ង់មក សង្រ្គាមពាក្យសម្តីកំពុងបន្តមានយ៉ាងផុសផុលរវាងអ៊ីរ៉ង់ និងអាមេរិក។ នៅថ្ងៃសុក្រ ទី១៤ មិថុនា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានចង្អុលចំមុខអ៊ីរ៉ង់ថាជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេងទាំង ២គ្រឿងនោះ។ ការហ៊ានអះអាងយ៉ាងដូចនេះដោយលោកត្រាំបានសំអាងលើវីដែអូមួយដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិអាមេរិក។ តែអ៊ីរ៉ង់បានបដិសេធលើការចោទប្រកាន់នេះ និងបានវាយបកដាក់អាមេរិកវិញដោយចោទពីបទធ្វើវិច្ឆេទកម្មការទូត។ ទន្ទឹមគ្នានេះ ប្រធានាធិបតីអ៊ីរ៉ង់លោករ៉ូហានីដែលកំពុងចូលរួមនៅក្នុងជំនួបកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃរៀបចំក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាននាថ្ងៃសុក្រ ទី១៤ មិថុនាបានយល់ឃើញថា ស្ថានការណ៍នៅមជ្ឈិមបូព៌ាបច្ចុប្បន្នទាមទារឲ្យមានការរំកិលជិតគ្នារវាងអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី។ តើការវាយប្រហារលើកប៉ាល់ដឹកប្រេងទាំង ២គ្រឿងនៅឈូងសមុទ្រអូម៉ង់ជាស្នាដៃរបស់អ្នកណា?។ លោកដាវីដ រីហ្គូឡេ រ៉ូស្ស អ្នកជំនាញនៅវិទ្យាសា្ថនបារាំងនៃការវិភាគយុទ្ធសាស្រ្តបានយល់ឃើញថា រឿងរ៉ាវមួយនេះពិតជាស្មុគស្មាញដែលគេពិបាកវែកមុខរកអ្នកទទួលខុសត្រូវ។ តាមអ្នកជំនាញបារាំងរូបនេះដដែល គេត្រូវមានការប្រយ័ត្នប្រយែងខ្លាំងចំពោះអ្វីដែលបានកើតឡើងនៅឈូងសមុទ្រអូម៉ង់។ Read more