newsare.net
សង្រ្គាមពាក្យសម្តីរវាងប្រធានាធិបតីបារាំងលោកម៉ាក្រុង និងសមភាគីប្រេស៊ីលលោកបុលសូណបារាំង-ប្រេស៊ីល៖លោកម៉ាក្រុងបានវាយបកចាស់ដៃលើលោកបុលសូណារ៉ូក្នុងរឿងឆេះព្រៃអាម៉ាហ្សូន
សង្រ្គាមពាក្យសម្តីរវាងប្រធានាធិបតីបារាំងលោកម៉ាក្រុង និងសមភាគីប្រេស៊ីលលោកបុលសូណារ៉ូកំពុងបន្តមានយ៉ាងផុសផុល។ នៅរសៀលថ្ងៃសុក្រ ទី២៣ សីហា លោកម៉ាក្រុងបានចោទលោកបុលសូណារ៉ូដោយយល់ឃើញថា ប្រធានាធិបតីប្រេស៊ីលរូបនេះបានភូតភរលើកិច្ចសន្យារបស់ខ្លួនក្នុងប្រយោជន៍បរិស្ថាន និងថានៅក្នុងករណីនេះ បារាំងនឹងប្រឆាំងលើកិច្ចព្រមព្រៀងដោះដូរសេរីដ៏ចម្រូងចម្រាសរវាងសហភាពអឺរ៉ុប និង ទីផ្សាររួមខាងត្បូងហៅកាត់ Mercosur ដែលមានប្រេស៊ីល អាហ្សង់ទីន អ៊ុយរូហ្កាយ និងប៉ារ៉ាហ្កាយជាប្រទេសសមាជិក។ ប្រតិកម្មខ្លាំងៗរបស់លោកម៉ាក្រុងបានធ្វើឡើង បន្ទាប់ពីលោកបុលសូណារ៉ូបានចោទលោកម៉ាក្រុងពីបទបានលូកដៃក្នុងរឿងភ្លើងឆេះព្រៃអាម៉ាហ្សូននៅប្រេស៊ីល។ Read more