newsare.net
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ដែលគាំទ្រចលនាលោក សលោក ស ខេង អះអាងថាការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ មិនមែនជាការរឹតដ្បិតសិទ្ធិសេរីភាពនោះទេ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ដែលគាំទ្រចលនាលោក សម រង្ស៊ី មិនមែនជាការរឹតដ្បិតសិទ្ធិសេរីភាពនោះទេ។ លោក ស ខេង បានប្រាប់ក្រុមអ្នកសាព័ត៌មានក្រោយពេលបញ្ចប់មហាសន្និបាតអាណត្តិទី២ របស់សមាគមជាតិប្រឹក្សារាជធានី-ខេត្ត នៅព្រឹកថ្ងៃទី០៩ ខែតុលា នេះថារាល់សកម្មភាពដែលបង្ហាញពីបំណងគាំទ្រ ចលនាលោក សម រង្ស៊ី ត្រូវបានគេចាត់ទុកជាសកម្មភាពខុសច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់វិធានការភ្លាមៗ។ លោកបន្តថា លោកគាំទ្រ និងយល់ព្រមចំពោះអ្នកដែលមានមតិខុសគ្នា ប៉ុន្តែលោក មិនគាំទ្រសកម្មភាពរបស់លោក សម រង្ស៉ី ដែលបានប្រមថព្រះមហាក្សត្រ ការប្រកាសប្រមូលកំលាំងមហាជនដើម្បីផ្តួលរំលំរដ្ឋាភិបាល ឬការប្រកាសចូលស្រុកដើម្បីចាប់លោក ហ៊ុន សែនជាដើម។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះអះអាងថា សកម្មភាពរបស់លោក សមរង្ស៊ី បានដើរហួសបន្ទាត់ក្រហមហើយ។រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានសកម្មជនគណបក្សសង្គ្រោះជាតិ ជិត៥០នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទ«ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» «បទរួមគំនិតក្បត់» និងពីបទឧបឃាត ក្រោមគំរោងមាតុភូមិនិវត្តន៍របស់លោក សមរង្ស៊ី។ កាលពីពេលថ្មីៗនេះ តុលាការបានចេញដីកាចាប់ខ្លួនលោក សម រង្ស៉ី និងមនុស្ស៨ទៀត រួមមានលោក អេង ឆៃអ៊ាង,លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឬទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង […] The post លោក ស ខេង អះអាងថាការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ មិនមែនជាការរឹតដ្បិតសិទ្ធិសេរីភាពនោះទេ appeared first on The Cambodia Daily Khmer. Read more