newsare.net
តុលាការខេត្តកំពុងចាមសំរេចចោទប្រកាន់បុរសពីរនាក់ពីបទរួមគំនិតក្បត់ពាក់ព័ន្ធនឹងគំរោងវិលត្រតុលាការខេត្តកំពង់ចាមចោទប្រកាន់សកម្មជនបក្សប្រឆាំងថ្នាក់មូលដ្ឋានពីររូប
តុលាការខេត្តកំពុងចាមសំរេចចោទប្រកាន់បុរសពីរនាក់ពីបទរួមគំនិតក្បត់ពាក់ព័ន្ធនឹងគំរោងវិលត្រឡប់របស់លោក សមរង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ។ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅថ្ងៃពុធនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយបង្ហាញអំពីការចោទប្រកាន់លើបុរស ២នាក់ ពាក់ព័ន្ធនឹងបទល្មើសក្បត់ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ក្រោមគំរោងមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ី។ តំណាងអយ្យការបានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានសម្រេចធ្វើការចោទប្រកាន់ឈ្មោះ ដុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ និងឈ្មោះ ហម វុទ្ធី ភេទប្រុស អាយុ ៤៧ ឆ្នាំ(គេចខ្លួន) ពីបទ រួមគំនិតក្បត់-តាមបញ្ញត្តិ មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចធ្វើការឃុំខ្លួនបណ្តោះអាសន្នលោក ដុង សុវណ្ណារិទ្ធ ចំណែក លោក ហម វុទ្ធី បានរត់គេចខ្លួនបាត់។ កាលពីព្រឹកថ្ងៃទី០៩ ខែតុលា នេះដែរ សមត្ថកិច្ចកិច្ចខេត្តកំពង់ស្ពឺ បានចាប់ខ្លួនមនុស្ស២នាក់ ដែលគេស្គាល់ថា ជាអតីតអនុប្រធានប្រតិបត្តិបក្សសង្គ្រោះជាតិ (CNRP) ២រូបនៅខេត្តកំពង់ស្ពឺពីបទ «ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលប្រព្រឹត្តនៅភូមិដូនពេញ […] The post តុលាការខេត្តកំពង់ចាមចោទប្រកាន់សកម្មជនបក្សប្រឆាំងថ្នាក់មូលដ្ឋានពីររូប appeared first on The Cambodia Daily Khmer. Read more