newsare.net
ចំពោះប្រទេសណា គឺមិនដឹងទេ តែសម្រាប់កូរ៉េខាងត្បូង គឺប្រធានាធិបតី អោយមានតែមានរឿងអាស្រូវបន្បាតុករកូរ៉េខាងត្បូងទាមទារឱ្យលោកមូនចែអ៊ីនចុះចេញពីតំណែងព្រោះតែមាន រដ្ឋមន្ត្រីម្នាក់ជាប់រឿងអាស្រូវពុករលួយ
ចំពោះប្រទេសណា គឺមិនដឹងទេ តែសម្រាប់កូរ៉េខាងត្បូង គឺប្រធានាធិបតី អោយមានតែមានរឿងអាស្រូវបន្តិច គឺងាយនឹងបាត់បង់តំណែង។ ចាប់តាំងពីចុងទសវត្សឆ្នាំ២០០០ មក យ៉ាងហោចណាស់មានប្រធានាធិបតីរបស់ប្រទេសនេះចំនួន៣នាក់ហើយត្រូវបាន ដកហូតអំណាចដោយ ចៅក្រម និង ក្រុមរដ្ឋអាជ្ញាដ៏មានឥទ្ធិពល។ កាលពី ថ្ងៃទី៩តុលានេះ ក្រុមអភិរក្សនិយមច្រើនពាន់នាក់បានប្រមូលផ្ដុំគ្នា តវ៉ាប្រឆាំងនឹងរដ្ឋមន្រ្ដី ម្នាក់របស់លោកប្រធានាធិបតី មូនចែអ៊ីន គឺ លោក Cho Kuk ដែលបាតុករចោទ ថា ជាមនុស្សមិនស្អាតស្អំ គឺមិនស័ក្ដិសមជារដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ឡើយ។ ក្នុងការទាមទារនេះ បាតុករបានឈានដល់ការតវ៉ាទាមទារឱ្យលោកប្រធានាធិបតី មូនចែអ៊ីន ចុះចេញពីតំណែង ហើយត្រូវតែប្រើប្រាស់អំណាចដកតំណែងរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ម្នាក់នេះ ពីតំណែង ។ ក្រុមបាតុករ ចោទថា លោក Cho Kuk និងក្រុមគ្រួសារគាត់ផ្ទាល់ ជាប់ទាក់ទងនឹងអំពើពុករលួយក្នុងគ្រួសារ ដោយសារលោកបានសូកលុយទៅកូនម្នាក់ ដើម្បីអោយកូនយល់ព្រមចូលរៀននៅមហាវិទ្យាល័យ សុខាភិបាលទោះបីកូនបដិសេធក៏ដោយ។នេះ ជាដើមហេតុដំបូង។ តែយូរៗទៅ បាតុកម្មបានបង្កើនសំឡេងរហូតដល់ទាមទារឱ្យលោក មូនចេអ៊ីនបញ្ចប់តំណែងរបស់ខ្លួនដោយការចុះចេញថែមទៀត។ នេះ បើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI ។ តាមរយៈសារព័ត៌មាននេះ គឺ ការប្រមូលផ្ដុំគ្នានេះដឹកនាំដោយមេក្រុមប្រឹក្សាសាសនាកាតូលិក Jeon Gwang-hoon, និង មេដឹកនាំគណបក្សសេរីភាពកូរ៉េលោក Hwang Kyo-ahn។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានក្រុមអ្នកអភិរក្សនិយមរួមនឹងក្រុមស្ដាំនិយមនៃគណបក្សសាធារណរដ្ឋបានប្រមូលផ្ដុំគ្នានៅឯមជ្ឈមណ្ឌលសេអ៊ូល នៅ ចុងរ៉ូ […] The post បាតុករកូរ៉េខាងត្បូងទាមទារឱ្យលោកមូនចែអ៊ីនចុះចេញពីតំណែងព្រោះតែមាន រដ្ឋមន្ត្រីម្នាក់ជាប់រឿងអាស្រូវពុករលួយ appeared first on The Cambodia Daily Khmer. Read more