newsare.net
នៅឆ្នាំនេះ គណៈកម្មាធិការពានរង្វាន់ណូបែល បានសម្រេចប្រគល់រង្វាន់ណូបែលផ្នែកអក្សរសិណូបែលអក្សរសិល្ប៍២០១៩ រងការរិះគន់ចម្រូងចម្រាស
នៅឆ្នាំនេះ គណៈកម្មាធិការពានរង្វាន់ណូបែល បានសម្រេចប្រគល់រង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ដល់អ្នកនិពន្ធពីររូប សម្រាប់ឆ្នាំមុននិងឆ្នាំនេះ នៅក្នុងពេលតែមួយតែម្តង។ ណូបែលអក្សរសិល្ប៍២០១៨ ត្រូវប្រគល់ជូនអ្នកនិពន្ធជាតិប៉ូឡូញ លោកស្រី Olga Tokarczuk។ ការយឺតយូរពន្យារពេលប្រគល់រង្វាន់ណូបែលអក្សរសិល្ប៍២០១៨នេះ គឺដោយសារតែស្វាមីរបស់សមាជិកានៃគណៈកម្មការរង្វាន់ណូបែល ត្រូវជួបរឿងអាស្រូវដោយចោទប្រកាន់ជុំវិញ បំពារបំពានផ្លូវភេទ។ ដោយឡែក ជ័យលាភីរង្វាន់ណូបែលអក្សរសិល្ប៍២០១៩នេះវិញ គឺត្រូវផ្តល់ជូន លោក Peter Handke ជាអ្នកនិពន្ធអូទ្រីស។ អ្នកនិពន្ធវ័យ៧៦ឆ្នាំរូបនេះ ត្រូវរងការរិះគន់ជាខ្លាំង ចំពោះការប្រកាន់ជំហរគាំទ្រអតីតប្រធានាធិបតីប្រទេសស៊ែបប៊ី ដែលត្រូវកាត់ទោសពី«បទឧក្រិដ្ឋកម្មសង្គ្រាមប្រល័យពូជសាសន៍»។ Read more