newsare.net
នាវាមួយរបស់អ៊ីរ៉ង់ដែលកំពុងដឹកប្រេងនៅលើសមុទ្រក្រហមកៀកនឹងឆ្នេរអារ៉ាប់ប៊ីសាអូឌីតរងការបាញ់នាវាដឹកប្រេងអ៊ីរ៉ង់ត្រូវវាយកំទេចដោយកាំជ្រួចពីរគ្រាប់ អ៊ីរ៉ង់ថាកាំជ្រួចនោះបាញ់ចេញពីទឹកដីអារ៉ាប៊ីសាវអូឌិត
នាវាមួយរបស់អ៊ីរ៉ង់ដែលកំពុងដឹកប្រេងនៅលើសមុទ្រក្រហមកៀកនឹងឆ្នេរអារ៉ាប់ប៊ីសាអូឌីតរងការបាញ់ដោយកាំជ្រួចចំនួនពីរគ្រាប់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែតុលា បណ្តាលឲ្យប្រេងនៅលើនាវានោះផ្ទុះហិនហោច នៅជិតនឹងកំពង់ផែសាអូឌីត។ រហូតមកទល់ពេលនេះ គេមានការសង្ស័យទៅលើប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលអាចជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីរ៉ង់។ សារព័ត៌មានអន្ដរជាតិ មានដូចជា BBC CNN ជាពិសេស ទីភ្នាក់សារព័ត៌មាន របស់ អ៊ីរ៉ង់ IRNA បានចុះផ្សាយ ថា នាវានេះ មានឈ្មោះថា Sinopa ជាកម្មសិទ្ធិនៃក្រុមហ៊ុនជាតិប្រេងកាតរបស់អ៊ីរ៉ង់។ មានការសង្ស័យថា ដំបូងគឺទៅលើប្រទេសអារ៉ាប់ប៊ីសាអូឌីត តែមន្រ្ដីនៃប្រទេសនេះមិនទាន់អាចធ្វើការឆ្លើយតបបាននោះទេ។ ក៏ប៉ុន្ដែទូរទស្សន៍ជាតិអ៊ីរ៉ង់បានស្រង់ប្រភពពីក្រុមហ៊ុននាវាដឹកប្រេងអ៊ីរ៉ង់ដោយបាន សង្កត់ន័យធ្ងន់ធ្ងរថា ប្រហែលជាការវាយប្រហារដោយម៉ីស៊ីលមកលើនាវានោះតែម្ដង ស្របពេលដែលនាវានោះកំពុងធ្វើដំណើរនៅសល់តែប្រមាណ១០០គីឡូម៉ែត្រទៀតប៉ុណ្ណោះនឹងទៅដល់ឆ្នេរនៃប្រទេសអារ៉ាប៊ីសាអូឌីត។ ភ្នាក់ងារសារព័ត៌មានប្រទេសនេះជឿជាក់ថាហេតុការណ៍នេះកើតឡើងនោះតាមរយៈការវាយប្រហាររបស់ក្រុមភេរវកម្មខ្ចីដៃ ចំពេលដែលមជ្ឈឹមបូព៌ាមានកម្លាំងទ័ពនិងសព្វាវុធទំនើបៗរបស់អាមេរិកដែលបានដាក់ពង្រាយលើឈូងសមុទ្រពែក្សហើយនោះ ។ នៅមុនហេតុការណ៍នេះប៉ុន្មានខែ អ៊ីរ៉ង់បានធ្វើការវាយប្រហារនិងរឹបអូស នាវា របស់អង់គ្លេសលើឈូងសមុទ្រអូម៉ង់ ហើយភាពតានតឹងចុងក្រោយគឺនៅពេលដែលរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប់ប៊ីសាអូឌីត ពីរកន្លែងរងការវាយប្រហារ ដែលកាលណោះអារ៉ាប់ប៊ីសាអូឌីតថាគ្មាននរណាផ្សេងក្រៅពីអ៊ីរ៉ង់ដែលបង្កវិចេ្ឆទកម្មនេះឡើយ។ ភ្លាមៗ ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់បានអះអាងថា ពុំមានក្រុមនាវិករបស់ខ្លួនណាម្នាក់រងរបួសឡើយ ប៉ុន្តែហេតុការណ៍នេះកើតមានឡើង នៅចំពេលដែលអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតកំពុងមានភាពតានតឹងនឹងគ្នានៅឡើយ បន្ទាប់ពីយន្ដហោះ ១៨គ្រឿង និងមីស៊ីល ០៧គ្រាប់វាយប្រហារលើរោងចក្រប្រេងអ៉ារ៉ាប៊ីសាអូឌីត កាលពីខែកញ្ញាកន្លងទៅ។ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានចោទថាអ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ រួមទាំង ការវាយប្រហារលើកប៉ាល់ដឹកប្រេងពីរគ្រឿង នៅតំបន់ឈូងសមុទ្រ កាលពីខែមិថុនា និងខែកក្កដា ក៏ដូចជាកប៉ាល់ដឹកប្រេងបួនគ្រឿងផ្សេងទៀតកាលពីខែឧសភា។ ប៉ុន្តែអ៊ីរ៉ង់បានទាត់ចោលរាល់ ការចោទប្រកាន់។ ស្ថានភាពនៅឈូងសមុទ្រពែក្សពេលនេះនៅតែក្ដៅគគុកជាខ្លាំង រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានធ្វើការស៊ើបអង្កេតដោយរកឃើញថា […] The post នាវាដឹកប្រេងអ៊ីរ៉ង់ត្រូវវាយកំទេចដោយកាំជ្រួចពីរគ្រាប់ អ៊ីរ៉ង់ថាកាំជ្រួចនោះបាញ់ចេញពីទឹកដីអារ៉ាប៊ីសាវអូឌិត appeared first on The Cambodia Daily Khmer. Read more