newsare.net
នៅក្នុងប្រទេសជប៉ុន ទីក្រុងតូក្យូ និងតំបន់ជុំវិញទីក្រុងតូក្យូបានរងគ្រោះដោយឥទជប៉ុន៖ខ្យល់ព្យុះសង្ឃរាហាជីប៊ីបានសម្លាប់មនុស្សយ៉ាងតិច ២នាក់
នៅក្នុងប្រទេសជប៉ុន ទីក្រុងតូក្យូ និងតំបន់ជុំវិញទីក្រុងតូក្យូបានរងគ្រោះដោយឥទ្ធិពលព្យុះសង្ឃរាហាជីប៊ីយ៉ាងខ្លាំងក្លា។ ព្យុះសង្ឃរាហាជីប៊ីបានបង្កឲ្យមានទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែង។ តុល្យការបណ្តោះអាសន្នចុងក្រោយឲ្យដឹងថា មានស្លាប់មនុស្សចំនួន ២នាក់ បាត់ខ្លួនជាច្រើននាក់ និងមានរបួសជាង ៣០នាក់។ រដ្ឋអំណាចបានបង្គាប់ឲ្យមនុស្សប្រមាណជា ៧លាន ៣សែនជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពបណ្តោះអាសន្ន។ ទន្ទឹមគ្នានេះ គ្រប់មធ្យាបាយដឹកជញ្ជូនសាធារណៈតាមផ្លូវអាកាស និងផ្លូវរថភ្លើងលើដី ក្រោមដីត្រូវបានផ្អាកជាបណ្តោះអាសន្ននាចុងសប្តាហ៍នេះ និងអាចបន្តដល់ថ្ងៃចន្ទ ទី១៤ តុលាដែលជាថ្ងៃបុណ្យ។ Read more