newsare.net
ប្រធានាធិបតីរុស្ស៊ីលោកពូទីនផ្តើមទស្សនកិច្ចនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនាថ្ងលោកពូទីនថា រុស្ស៊ីនឹងចាប់ដៃជាមួយអារ៉ាប៊ីសាអូឌីតដើម្បីរក្សាស្ថិរភាពប្រេងនៅលើទីផ្សារក្នុងលោក
ប្រធានាធិបតីរុស្ស៊ីលោកពូទីនផ្តើមទស្សនកិច្ចនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនាថ្ងៃចន្ទ ទី១៤ តុលា។ ថ្លែងក្នុងថ្ងៃអាទិត្យ ទី១៣ តុលា។ លោកពូទីនបានធានាពីការប្តេជ្ញាចិត្តរបស់រុស្ស៊ីដើម្បីរួមសហការណ៍ជាមួយអារ៉ាប៊ីសាអូឌីតក្នុងការរក្សាស្ថិរភាពប្រេងនៅលើទីផ្សារក្នុងលោក។ ការថ្លែងរបស់លោកពូទីនបានធ្វើឡើង ខណៈដែលភាពតានតឹងកំពុងឡើងខ្លាំងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ក្រោយពីមានការវាយប្រហារលើស្ថានីយ៍ប្រេងរបស់អារ៉ាប៊ីសាអូឌីតក្នុងខែកញ្ញា និងការចាប់ឃាត់កប៉ាល់ដឹកប្រេង។ ទន្ទឹមគ្នានេះ លោកពូទីនក៏បានយល់ឃើញថា រុស្ស៊ីដែលមានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសអារ៉ាប់ក្នុងតំបន់អាចដើរតួនាទីសម្រុះសម្រួលរវាងអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ង់។ Read more