newsare.net
កាមេរ៉ាសុវត្តិភាពចំនួន ៥៣៣ គ្រាប់នឹងត្រូវបំពាក់នៅទីតាំង ៤៣៣ ក្នុងខេត្តព្រះសីហនុខេត្តព្រះសីហនុ៖ កាមេរ៉ាចំនួន ៥៣៣គ្រាប់ នឹងត្រូវតំឡើងនៅទីតាំង ៤៣៣ ដើម្បីបង្កើនសុវត្ថិភាព និងសន្តិសុខ
កាមេរ៉ាសុវត្តិភាពចំនួន ៥៣៣ គ្រាប់នឹងត្រូវបំពាក់នៅទីតាំង ៤៣៣ ក្នុងខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យចរាចរណ៍ និងបង្កើនសុវត្ថិភាពសន្តិសុខ។ ដំណើរការនៃការបំពាក់កាមេរ៉ាសុវត្ថិភាពទាំង៥៣៣ នេះ នឹងធ្វើឡើងនៅលើកំណាត់ផ្លូវទំាង ៣៤ខ្សែ ដែលបាននឹងកំពុងសាងសង់ថ្មី។ លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បញ្ជាក់ថាចំនួនកាមេរ៉ានេះ គឺសមល្មមទៅនឹងស្ថានភាពជាក់ស្តែងរបស់ខេត្តនាពេលបច្ចុប្បន្ន ប៉ុន្តែលោកថាបានកាន់តែច្រើនជាងនេះកាន់តែល្អ ព្រោះនឹងជួយឱ្យការគ្រប់គ្រងកាន់តែល្អិតល្អន់។ គួរជម្រាបជូនថា ការបំពាក់កាមេរ៉ាសុវត្ថិភាពចំនួនរាប់រយនាពេលនេះ គឺស្របពេលដែលសុវត្ថិភាពនិង សន្តិសុខនៅទីក្រុងឆ្នេរសមុទ្ររបស់កម្ពុជាមួយនេះ កំពុងប្រឈមនឹងបញ្ហាបន្តបន្ទាប់។ Read more