newsare.net
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធដោយផ្ទាល់ជាលើកដំបូង ចំពោះរាល់ការចោទប្រកាន់ប្រធានគណបក្សប្រឆាំងលោក កឹម សុខា បដិសេធ ជាលើកដំបូងចំពោះការចោទប្រកាន់ជុំវិញអំពើក្បត់ជាតិ
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធដោយផ្ទាល់ជាលើកដំបូង ចំពោះរាល់ការចោទប្រកាន់លោកជុំវិញអំពើក្បត់ជាតិ ឬឃុបឃិតជាមួយរដ្ឋបរទេស។ លោក កឹម សុខា អះអាងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ ដោយបដិសេធទាំងស្រុងនូវរាល់ការចោទប្រកាន់មកលើរូបលោកពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬពីបទក្បត់ជាតិ។ លោកបញ្ជាក់ទៀតថា លោកមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយមកប្រទូសរ៉ាយ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជានោះឡើយ។ លើសពីនេះទៀត លោកក៏មិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេស លោកក៏មិនបានប្រព្រឹត្តនូវអំពើទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ។ ប្រធានគណបក្សសង្រ្គោះជាតិ បន្ថែមថា សកម្មភាពទាំងអស់របស់លោក គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយ គ្រប់សកម្មភាពនយោបាយរបស់ខ្លួន គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។ លោក កឹម សុខា នៅតែទាមទារឲ្យតុលាការទម្លាក់ចោលជាស្ថាពរចំពោះបទចោទមកលើរូបលោក ដើម្បីឱ្យលោកអាចអនុវត្តបាននូវសិទ្ធិ សេរីភាពនយោបាយពេញលេញ ក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានធ្វើដំណើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងជាង ៧ព្រឹក ថ្ងៃពុធនេះ ដើម្បីចូលរួមសវនាការជំនុំជម្រះលើរូបលោក […] The post ប្រធានគណបក្សប្រឆាំងលោក កឹម សុខា បដិសេធ ជាលើកដំបូងចំពោះការចោទប្រកាន់ជុំវិញអំពើក្បត់ជាតិ appeared first on The Cambodia Daily Khmer. Read more