newsare.net
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា និងឯកអគ្គរដ្ឋទូតសហរសហរដ្ឋអាមេរិកផ្តល់ជំនួយជំហានទី២ ដើម្បីរក្សាវត្ថុតាងជាសម្លៀកបំពាក់ជនរងគ្រោះសម័យខ្មែរក្រហម
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រងមួយ ដែលជាកិច្ចព្រមព្រៀងផ្តល់ជំនួយហិរញ្ញវត្ថុជំហានទី២របស់អាមេរិក ទៅលើការអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះ នៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ឬស២១។ តាមលោកស្រីរដ្ឋមន្ត្រី ការរក្សាវត្ថុតាងប្រវត្តិសាស្ត្រជាសម្លៀកបំពាក់ជនរងគ្រោះ និងឧបករណ៍ធ្វើទារុណកម្មនានាកាលពីជំនាន់ខ្មែរក្រហមនេះ នឹងត្រូវរក្សាទុកតាមបច្ចេកវិទ្យាថ្មី ដោយអ្នកជំនាញអាមេរិក ហើយរំពឹងថានឹងអាចស្ថិតស្ថេរយូរអង្វែងទៅមុខទៀត។ Read more