newsare.net
អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជារបស់អង្គការសហប្រជាជាតិអ្នកស្រី រ៉ូណាមន្ត្រីជំនាញទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិធានាយុត្តិធម៌និងផ្តល់សំណងចំពោះការរិតត្បិតសេរីភាពកន្លងមកដល់ លោក កឹម សុខា
អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជារបស់អង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត និងអ្នកជំនាញពីររូបទៀត បានអំពាវនាវដល់អាជ្ញាធរលោក ហ៊ុន សែន ធានានូវយុត្តិធម៌សម្រាប់លោក កឹម សុខា។ ការអំពាវនាវពីសំណាក់មន្ត្រីជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ ស្របពេល សំណុំរឿងសន្ទិដ្ឋភាពជាមួយបរទេស ឬ រឿងក្បត់ជាតិរបស់លោក កឹម សុខា បានចាប់ផ្តើមជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញក្នុងសប្តាហ៍នេះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ អ្នកស្រី រ៉ូណា ស្មីត និងអ្នកជំនាញឯករាជ្យនៃអង្គការសហប្រជាជាតិពីររូបទៀត បានចេញមុខអំពាវនាវជាម្តងទៀតឱ្យដកចេញជាបន្ទាន់នូវលក្ខខណ្ឌធានានៅក្រៅឃុំដែលមានការរិតត្បិតលើប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា។ លើសពីនេះ រដ្ឋាភិបាលលោកហ៊ុន សែនត្រូវផ្តល់សិទ្ធិនយោបាយរបស់លោក កឹម សុខា ឡើងវិញ និង ធានាថាសិទ្ធិរបស់លោកក្នុងការទទួលបានសំណង និងជួសជុលការខូចខាតផ្សេងទៀតដល់មេបក្សប្រឆាំងរូបនេះ ចំពោះការរិតត្បិតសេរីភាព និងសិទ្ធិនយោបាយកន្លងមក។ តុលាការក្រុងភ្នំពេញ របស់លោក ហ៊ុន សែន បានចាប់ផ្តើមបើកសវនាការលើសំណុំរឿងលោក កឹម សុខា ដោយអះអាងថាជាសវនាការសាធារណៈ ប៉ុន្តែសង្គមស៊ីវិលថារងការរិតត្បិតសិទ្ធិចូលរួមពីភាគីអ្នកឃ្លាំមើល ដូចជាពលរដ្ឋ សង្គមស៊ីវិល អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ កាលពីថ្ងៃម្យិលមិញ អង្គការសង្គមស៊ីវិល សហគមន៍ និងអ្នកសារព័ត៌មានជិត១រយ ក៏បានសម្តែងការខកចិត្តចំពោះការរិតត្បិតសេរីភាពក្នុងការចូលរួមសវនាការដ៏ចម្រូងចម្រាសនេះផងដែរ។ […] The post មន្ត្រីជំនាញទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិធានាយុត្តិធម៌និងផ្តល់សំណងចំពោះការរិតត្បិតសេរីភាពកន្លងមកដល់ លោក កឹម សុខា appeared first on The Cambodia Daily Khmer. Read more