newsare.net
ជាថ្មីម្តងទៀត ក្រសួងការងារ នៅតែអះអាងថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភ២០កិច្ចសហការជួយដោះស្រាយបញ្ហាកម្មករដែលត្រូវព្យួរការងារ រដ្ឋាភិបាលរក្សាប្រាក់ឧបត្ថម្ភ២០% ក្រៅពីនេះទូទាត់តាមមាត្រា៧១
ជាថ្មីម្តងទៀត ក្រសួងការងារ នៅតែអះអាងថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភ២០ភាគរយ ទៅដល់កម្មករដែលត្រូវថៅកែរោងចក្រព្យួរការងារអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩។ នេះជាការបញ្ជាក់របស់ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។ ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ គឺបន្ទាប់ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានដាក់សំណើរជាលើកទីពីរទៅរដ្ឋាភិបាលកម្ពុជា ឲ្យពិចារណាជួយដល់ថៅកែរោងចក្រកាត់ដេរ ដែលត្អូញត្អែរថាពួកគេមិនមានលទ្ធភាពបើកប្រាក់ឈ្នួលឲ្យកម្មករទេ ខណៈរោងចក្រមិនមានការបញ្ជាទិញនិងបានព្យួរ។ Read more