newsare.net
យ៉ាងហោចណាស់ មានក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ចំនួនពីរដែលមានទីតាំងស្ថិតនៅកក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់២នៅកម្ពុជា ងាកមកផលិតម៉ាស់ ខណៈតម្រូវការកើនឡើង
យ៉ាងហោចណាស់ មានក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ចំនួនពីរដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញ បានងាកមកផលិតម៉ាស់បន្ថែម ស្របពេលដែលតម្រូវការទីផ្សារម៉ាស់កំពុងកើនឡើង។ ក្រុមហ៊ុនទាំងពីរនោះ គ្រោងនឹងដំណើរការផលិតម៉ាស់ក្នុងរង្វង់ពី២ម៉ឺនទៅ៨ម៉ឺនម៉ាស់ក្នុង១ថ្ងៃ ដោយចាប់ផ្តើមពីចុងខែមេសានេះ ខណៈដែលក្រុមហ៊ុនចំនួនពីរផ្សេងទៀត ក៏ទើបទទួលបានភ្លើងខៀវពីរដ្ឋាភិបាលកម្ពុជាដើម្បីផលិតម៉ាស់ ចាប់ពីចុងខែមេសា និងពាក់កណ្តាលឆ្នាំ២០២០នេះដែរ ស្របពេលដែលតម្រូវការម៉ាស់កំពុងកើនឡើង។ Read more