newsare.net
នៅបស្ចិមប្រទេស គេបង្រៀនគ្នា ហើយនាំគ្នានិយាយថា បើជនណាមិនរៀន មិនដឹងអតីត កាល ជននោះមិនដឹងបច្ចុផ្លូវនៃការរកយុត្តិធម៌ជាសកល
នៅបស្ចិមប្រទេស គេបង្រៀនគ្នា ហើយនាំគ្នានិយាយថា បើជនណាមិនរៀន មិនដឹងអតីត កាល ជននោះមិនដឹងបច្ចុប្បន្នកាល ហើយនិងអនាគតកាលទេ។ នេះបានសេចក្តីថា រឿង រ៉ាវក្នុងអតីតកាល ទោះជាល្អក្តី អាក្រក់ក្តី គេមិនត្រូវជីកលុប ឲ្យកប់មិនឲ្យនរណាដឹងនោះទេ ព្រោះថា វាជាតម្រុយ ជាពន្លឺឆ្លុះបញ្ចាំងឲ្យឃើញធាតុពិត ការពិតឲ្យមនុស្សលោកបានដឹង បានឮ បានឃើញខុស ត្រូវ អាក្រក់ ល្អ ស ខ្មៅ។ បើត្រូវ បើល្អគេរក្សាទុក ហើយកាន់តែធ្វើឲ្យប្រសើរឡើងថែមទៀត។ បើខុស បើអាក្រក់ គេកែលម្អឡើងវិញ ចៀសវាងមិនឲ្យកើត ឡើងជាថ្មីទៀត។ មនុស្សក្នុងលោកច្រើនណាស់ដែលមិនបានដឹងរឿងអតីតកាល ព្រោះតែ កើតមិនទានដឹងក្តី។ នេះមិនទាំងនិយាយអំពីការបង្កប់ លាក់បាំង បំបាត់រឿង មិនឲ្យមនុស្ស ដឹងពីសំណាក់រដ្ឋអំណាចនោះផង។ អំពើឧក្រិដ្ឋ ហៅថា ឧក្រិដ្ឋកម្ម កំរិតធំៗក្នុងប្រទេសនិមួយៗក្នុងសកលលោក រមែងតែងកើតឡើងដោយការសម្រេចពីសំណាក់អ្នកមានអំណាច កាន់អំណាចរដ្ឋនៃប្រទេសនោះ ទោះជា ម្នាក់ក្តី ច្រើននាក់ក្តី ហើយបញ្ជាទៅស្ថាប័នផ្សេងៗឲ្យប្រព្រឹត្ត ឲ្យអនុវត្តបញ្ជាតាមរបស់ខ្លួន។ ហេតុដូច្នេះហើយបានជាក្នុងរបៀបបែបបទរកយុត្តិធម៌ ហៅថា […] The post ផ្លូវនៃការរកយុត្តិធម៌ជាសកល appeared first on The Cambodia Daily Khmer. Read more