newsare.net
នាវាផ្ទុកយន្តហោះ របស់សហរដ្ឋអាមេរិក ដ៏ធំមួយ គឺនាវា USS Theodore Roosevelt ដែលមានបុគ្គលិកកងទ័ព ៥ពាន់នាក់ ត្កងទ័ពលើនាវាផ្ទុក USS Theodore Roosevelt ដ៏ធំរបស់អាមេរិក ឆ្លងមេរោគកូរ៉ូណា សុំជំនួយជាបន្ទាន់
នាវាផ្ទុកយន្តហោះ របស់សហរដ្ឋអាមេរិក ដ៏ធំមួយ គឺនាវា USS Theodore Roosevelt ដែលមានបុគ្គលិកកងទ័ព ៥ពាន់នាក់ ត្រូវការជំនួយសង្រ្គោះ ជាបន្ទាន់ពីក្រសួងការពារជាតិ ដោយសារតែកងទ័ព៩៣នាក់ កើតជំងឺឆ្លងCovid-19 ឬមេរោគកូរ៉ូណា ដែលជាមេរោគដ៏កំណាច។ មេបញ្ជាការប្រតិបត្តិការនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក គឺឧត្តមនាវាទោ Michael Gilday បាននិយាយថាបុគ្គលិកយោធាចំនួន២ពាន់ ៧០០នាក់ ដែលមានអាការៈសុខភាពមិនស្រួលត្រូវបានយកចេញពីនាវានេះដើម្បីតាមដានសុខភាពរបស់ពួកគេ។ ជាមួយគ្នានេះលោក Thomas Modly លេខាធិការស្ដីទីនៃកងនាវាផ្ទុកយន្ដហោះអាមេរិកបានបញ្ជាក់បន្ថែម ថាកាលពីថ្ងៃពុធទី១មេសា កងទ័ព៩៣នាក់នៅលើនាវានេះត្រូវបានធ្វើតេស្ដដោយរកឃើញថាពួកគេផ្ទុក មេរោគកូរ៉ូណាហើយ៨៦នាក់ទៀតក៏មានរោគសញ្ញាប្រហាក់ប្រហែលនេះដែរប៉ុន្ដែ៥៩៣នាក់ផ្សេងទៀតពុំមានផ្ទុកមេរោគនេះទេ។ ដោយឡែកឧត្តមនាវា Modly បានបញ្ជាក់ទៀតថា កងទ័ពលើនាវានោះជិត១ពាន់នាក់ត្រូវបានឲ្យចាកចេញពីនាវានោះហើយឲ្យនៅលើកោះ Guam គឺតាំងពីសប្ដាហ៍មុនដើម្បីបញ្ចៀសការឆ្លងមេរោគកូរ៉ូណា។ ទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា នាវាផ្ទុកយន្តហោះ USS Theodore Roosevelt មានបេសកកម្ម ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វីច ត្រូវបានបញ្ជូនអោយទៅ ឈរជើងនៅសមុទ្រជប៉ុន ដើម្បីប្រឈមនឹងការ គំរាមកំហែងពីសំណាក់ ប្រទេសកូរ៉េខាងជើង តាំងពីពាក់កណ្ដាលឆ្នាំ ២០១៧។ កាលពីខែមួយខែមុននេះ នាវានេះ បានមកកាន់សមុទ្រវៀតណាម ដើម្បីបង្ហាញពីការរឹតចំណងសាមគ្គីភាព […] The post កងទ័ពលើនាវាផ្ទុក USS Theodore Roosevelt ដ៏ធំរបស់អាមេរិក ឆ្លងមេរោគកូរ៉ូណា សុំជំនួយជាបន្ទាន់ appeared first on The Cambodia Daily Khmer. Read more