newsare.net
មន្ត្រីជាន់ខ្ពស់រដ្ឋសភា អះអាងថាសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុរដ្ឋសភា ត្រៀមអនុម័តលើសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅសប្តាហ៍ក្រោយ បន្ទាប់ពីទទួលបាននៅថ្ងៃនេះ
មន្ត្រីជាន់ខ្ពស់រដ្ឋសភា អះអាងថាសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ដែលរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយ នៅល្ងាចថ្ងៃសុក្រនេះ។ សារព័ត៌មានដែលស្និតនឹងលោក ហ៊ុន សែន Fresh News បានដកស្រង់សម្តីអគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ចុះផ្សាយថា នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ រដ្ឋសភា នឹងមានកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ។ លោកអះអាងថាសេចក្តីព្រាងច្បាប់ដែលដាក់ជាប្រញាប់នេះ អាចនឹងដាក់ទៅពិភាក្សា និងអនុម័ត នៅសប្តាហ៍ក្រោយតែម្តង។ ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងគ្រាអាសន្នក្រៅផ្លូវការ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម ឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ មាន៥ ជំពូក និងមាន១១ មាត្រា។ ច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាតិប្រឈមមុខ និងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតខុសភាពរបស់ប្រជាពលរដ្ឋ និងការពារទ្រព្យសម្បតិ្ត ព្រមទាំបរិស្ថានផង។ មាត្រា ២ នៃសេចក្តីព្រាងច្បាប់នេះ បានចែងអំពីវិសាលភាពអនុវត្ត នៅពេលដែលប្រទេសជាតិត្រូវបានដាក់ក្នុងស្ថានភាពអាសន្នស្របតាមមាត្រា ២២ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ប៉ុន្តែខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ បានបង្ហាញពីការដកហូតសិទ្ធិសេរីភាពពលរដ្ឋ និងអនុវត្តការដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់ពលរដ្ឋ […] The post រដ្ឋសភា ត្រៀមអនុម័តលើសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅសប្តាហ៍ក្រោយ បន្ទាប់ពីទទួលបាននៅថ្ងៃនេះ appeared first on The Cambodia Daily Khmer. Read more