newsare.net
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបបង្កើតក្រុមការងារចំពោះកិច្ចមួយទៀត ដើម្បីគ្រប់គ្រងការផអាជ្ញាធរ៖ក្រុមការងារចំពោះកិច្ច គឺតាមដានតម្លៃទំនិញលើទីផ្សារ តែមិនមែនជាការក្តោបក្តាប់តម្លៃទំនិញនោះទេ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបបង្កើតក្រុមការងារចំពោះកិច្ចមួយទៀត ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្រុមការងារនេះមានលោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចជាប្រធាន អមដោយអនុប្រធាន៤រូប និងសមាជិកមកពីក្រសួងស្ថាប័នរដ្ឋនានាសរុបចំនួន២១នាក់ផ្សេងទៀត។ ក្រុមការងារនេះ ត្រូវបានបង្កើតឡើងដើម្បីកំណត់ប្រភេទទំនិញយុទ្ធសាស្ត្រដែលបម្រើការរស់នៅប្រចាំថ្ងៃក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលអាចរួមមាន៖ អង្ករ អំបិល បន្លែ ត្រី សាច់ ម៉ាស អាល់កុល ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រជាដើម។ លោក មាស សុខសេនសាន អ្នកនាំពាក្យនិងជាអគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានពន្យល់ថា តួនាទីរបស់ក្រុមការងារចំពោះកិច្ចនេះ គឺតាមដាននិងឃ្លាំមើលតម្លៃទំនិញនៅលើទីផ្សារ តែមិនមែនជាការក្តោបក្តាប់តម្លៃទំនិញនៅលើទីផ្សារនោះទេ។ Read more