newsare.net
ចំនួនមនុស្សឆ្លងមេរោគកូរ៉ូណាក្នុងពិភពលោក បានកើនដល់ ១០លាននាក់ គិតត្រឹម នៅថ្ងៃអាក្នុងរយៈពេល មិនដល់១ខែ មនុស្ស៤លាននាក់នៅក្នុងពិភពលោក ឆ្លងជំងឺកូវីដ១៩
ចំនួនមនុស្សឆ្លងមេរោគកូរ៉ូណាក្នុងពិភពលោក បានកើនដល់ ១០លាននាក់ គិតត្រឹម នៅថ្ងៃអាទិត្យទី ២៨មិថុនា។ តាមអង្គការសុខភាពពិភពលោក ដោយចម្លងទៅមនុស្ស១០លាននាក់ គិតចាប់តាំងពីលេចមុខដំបូង នៅទីក្រុងវូហាន ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំមុន មេរោគកូរ៉ូណាបានសម្លាប់មនុស្សក្នុងចំនួនដ៏ច្រើន ពោលគឺស្មើនឹងចំនួនមនុស្សស្លាប់ដោយសារចំនួនជំងឺគ្រុនផ្តាសាយ ធំ ក្នុងរយៈពេលពេញមួយឆ្នាំ។ នៅពេលរលកទី ២ នៃជំងឺកូវីដ កំពុងចាប់លេចមុខឡើងវិញ នៅអាស៊ី នាំមុខដោយប្រទេសចិន អាមេរិកឯណោះវិញ នៅមិនទាន់ងើបរួចខ្លួននៅឡើយពីរលកទី១នៃជំងឺកូវីដ។ Read more