newsare.net
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសថា រថយន្ត និងទំនិញគេចពន្ធ ដែលស្ថាប័នរបស់ខ្លួនបានរអគ្គនាយកដ្ឋាន គយថា នឹងដេញថ្លៃលក់រថយន្ត និងទំនិញគេចពន្ធ ដែលម្ចាស់មិនចូលខ្លួនដោះស្រាយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសថា រថយន្ត និងទំនិញគេចពន្ធ ដែលស្ថាប័នរបស់ខ្លួនបានរឹបអូស នៅតាមបណ្តារាជធានី-ខេត្តនានា ទូទាំងប្រទេសនាពេលកន្លងមក នឹងត្រូវដាក់ឲ្យដេញ ថ្លៃលក់ ប្រសិនបើម្ចាស់មិនព្រមចូលខ្លួនដោះស្រាយ ស្របតាមច្បាប់គយនោះទេ។ ចំពោះករណីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទុករយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០តទៅ ដើម្បីឱ្យម្ចាស់រថយន្ត និងទំនិញគេចពន្ធទាំងអស់នោះ ចូលខ្លួនទៅដោះស្រាយ។ ចំណែកនៅខេត្តព្រះសីហនុឯណោះវិញ មានសេចក្តីរាយការណ៍មកថា មានរថយន្តរាប់រយគ្រឿង និងទំនិញគេចពន្ធជាច្រើនប្រភេទទៀត ត្រូវបានសមត្ថកិច្ចគយ និងរដ្ឋាករ ចុះចាប់នាំយកទៅរក្សាទុក ដើម្បីរង់ចាំ ម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់គយ។ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ក៏ដូចជា លោក កែវ អង្កាម ប្រធានគយចល័តតំបន់៣ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នៅខេត្តព្រះសីហនុ មានរថយន្តទំនើបៗជិត ៣០០គ្រឿង និងទំនិញអត់បង់ព័ន្ធជាច្រើនប្រភេទទៀត។ លោក បន្តថាសមត្ថកិច្ចនឹងរង់ចាំអនុវត្តតាមបទបញ្ជាថ្នាក់លើឲ្យមានប្រសិទ្ធភាព ទាក់ទិនការងារដាក់ដេញថ្លៃរថយន្តទំនើបអត់ពន្ធ និងទំនិញល្មើសផ្សេងទៀត ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។ ជាងនេះទៅទៀត […] The post អគ្គនាយកដ្ឋាន គយថា នឹងដេញថ្លៃលក់រថយន្ត និងទំនិញគេចពន្ធ ដែលម្ចាស់មិនចូលខ្លួនដោះស្រាយ។ appeared first on The Cambodia Daily Khmer. Read more