newsare.net
នៅក្នុងឱកាសនៃពិធីបុណ្យដាក់បិណ្ឌ និងកាន់បិណ្ឌ ដែលមានរយៈពេល១៤ថ្ងៃកន្លងទៅអគ្គស្នងការនគរបាលជាតិ៖ អំឡុងពេលដាក់បិណ្ឌ១៤ថ្ងៃមកនេះ មិនមានបញ្ហាសន្តិសុខអ្វីធំដុំកើតឡើងទេ
នៅក្នុងឱកាសនៃពិធីបុណ្យដាក់បិណ្ឌ និងកាន់បិណ្ឌ ដែលមានរយៈពេល១៤ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននាំគ្នាទៅកាន់វត្តអារាមរៀងៗខ្លួន ដើម្បីធ្វើបុណ្យដាក់បិណ្ឌឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសាច់ញាតិ និងបុព្វការីជនដែលបានលាចាកលោកទៅកាន់លោកខាងមុខ។ ជុំវិញបញ្ហានេះ ស្ថានភាពសន្តិសុខ និងសុវត្ថិភាពទូទៅរយៈពេល១៤ថ្ងៃកន្លងទៅ ត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរ។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។ តាមលោក ឆាយ គឹមឃឿន បទល្មើសធំដុំមិនបានកើតមានទេអំឡុងបុណ្យដាក់បិណ្ឌឆ្នាំនេះ ខណៈកងកម្លាំងសមត្ថកិច្ច ត្រូវបានរឹតបន្តឹងឲ្យរក្សាសុវត្ថិភាព និងសន្តិសុខជូនពលរដ្ឋឲ្យបានល្អជាពិសេសនៅតាមបណ្តាវត្តអារាមទូទាំងប្រទេស។ Read more