newsare.net
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហៅកាត់ (អគរ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថអគ្គនាយកគយ នឹងលក់រថយន្ត និងទំនិញអត់ពន្ធដែលមន្ត្រីគយចាប់បានដើម្បីប្រមូលថវិកាជាតិ បើម្ចាស់មិនចូលខ្លួនមកបង់ពន្ធទាន់ពេលទេ
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហៅកាត់ (អគរ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ គឺជាថ្ងៃឱសានវាទ នៃសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញដែលត្រូវមន្ត្រីគយ ចាប់បានឲ្យប្រញាប់ចូលខ្លួនមកបំពេញបែបបទបង់ពន្ធអាករ និងពិន័យតាមច្បាប់ ឲ្យបានទាន់ពេលកំណត់។ សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បញ្ជាក់ថា ស្ថាប័ននេះ បានចេញសេចក្ដីជូនដំណឹងជាលើកចុងក្រោយ ដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ ដែលត្រូវបានបង្ក្រាប និងរក្សាទុកជាបណ្ដោះអាសន្ន ដោយរដ្ឋបាលគយ ឲ្យចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមាន ក្នុងរយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ។ ទោះជាបែបនេះក្តី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ នៅមានម្ចាស់រថយន្ត និងទំនិញអត់បង់ពន្ធមួយចំនួន នៅស្ទាក់ស្ទើរពុំទាន់បានចូលខ្លួនមក បំពេញកាតព្វកិច្ចបង់ពន្ធ និងពិន័យតាមច្បាប់គយនៅឡើយទេ។ យ៉ាងណាក៏ដោយចុះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំលឹកថា កាលកំណត់រយៈពេល ៦០ថ្ងៃ នឹងផុតឱសានវាទនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ […] The post អគ្គនាយកគយ នឹងលក់រថយន្ត និងទំនិញអត់ពន្ធដែលមន្ត្រីគយចាប់បានដើម្បីប្រមូលថវិកាជាតិ បើម្ចាស់មិនចូលខ្លួនមកបង់ពន្ធទាន់ពេលទេ appeared first on The Cambodia Daily Khmer. Read more