newsare.net
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជាតិអឺរ៉ុបនាថ្ងៃពុធ ទី១៦ កញ្ញា ប្រធានគណៈកម្មកអន្តោប្រវេសន៍៖ប្រធានគណៈកម្មការអឺរ៉ុបចង់លុប « វិធានឌុយប្លាំង » ដែលសហភាពអឺរ៉ុបបានស្គាល់ភាពចម្រូងចម្រាសខ្លាំង
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជាតិអឺរ៉ុបនាថ្ងៃពុធ ទី១៦ កញ្ញា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) បានសន្យាធ្វើកំណែទម្រង់លើនយោបាយអន្តោប្រវេសន៍របស់សហភាពអឺរ៉ុប។ នៅក្នុងន័យនេះ លោកស្រីឡេយែនបានប្រាប់ពីការលុបចោល « វិធានឌុយប្លាំង » ដែលកំពុងធ្វើឲ្យប្រទេសសមាជិកអឺរ៉ុបស្គាល់ភាពចម្រូងចម្រាសយ៉ាងខ្លាំង។ អ្វីដែលប្រធានគណៈកម្មការអឺរ៉ុបចង់បាននាពេលខាងមុខ គឺវិធានអន្តោប្រវេសន៍ថ្មីសម្រាប់សហភាពអឺរ៉ុបដែលមានលក្ខណៈសាមគ្គីភាពជាង « វិធានឌុយប្លាំង »។ វិធានថ្មីស្តីពីអន្តោប្រវេសន៍នឹងត្រូវគណៈកម្មការអឺរ៉ុបលាតត្រដាងនៅថ្ងៃទី២៣ កញ្ញាខាងមុខ។ Read more