newsare.net
សមត្ថកិច្ចកម្ពុជា គិតចាប់តាំងពីថ្ងៃទី០១ខែមករា មកទល់ថ្ងៃទី១៩ខែវិច្ឆិកជាង១១ខែឆ្នាំ២០២០នេះ សមត្ថកិច្ចចាប់បានគ្រឿងញៀនជាង៣តោន និងឃាត់ខ្លួនជិត២ម៉ឺននាក់
សមត្ថកិច្ចកម្ពុជា គិតចាប់តាំងពីថ្ងៃទី០១ខែមករា មកទល់ថ្ងៃទី១៩ខែវិច្ឆិកានេះ បានបង្ក្រាបគ្រឿងញៀនសរុបចំនួនជាង៩ពាន់ករណី និងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានចំនួនជាង៣ពាន់គីឡូក្រាម រួមនឹងកញ្ឆា ជិត៣០០គីឡូក្រាមផងដែរ។ ប្រតិបត្តិការនេះ បានរាប់បញ្ចូលករណីចុងក្រោយ ដែលបានកើតឡើងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ ដែលសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ជាមួយនឹងគ្រឿងញៀន៤៨គីឡូក្រាម។ រយៈពេលជាង១១ខែកន្លងទៅនេះ សមត្ថកិច្ចក៏បានចាប់ខ្លួនជនស្មើសជួញដូរគ្រឿងញៀនចំនួន ជាង១៩០០០នាក់ ក្នុងនោះបរទេស៣១៨នាក់ រួមមាន១៤សញ្ជាតិ។ នាយកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនគ្រឿងញៀន បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា គ្រឿងញៀនទាំងអស់នេះ ភាគច្រើនមកពីតំបន់ត្រីកោណមាស កាត់តាម២ច្រកគឺផ្លូវគោក និងទន្លេ ដែលជាភូមិសាស្ត្រស្មុគ្រស្មាញ និងពិបាកគ្រប់គ្រង។ Read more