newsare.net
រលកហិង្សាបានចាប់ផ្ដើមផ្ទុះហើយ នៅទីក្រុងបាងកក ជារាជធានីនៃរាជាណាចក្រថៃ។ ហិង្សាបានកើតឡើង មិននាយករដ្ឋមន្ត្រីថៃប្រាយុទ្ធព្រមានថារាល់វិធានការទាំងអស់ត្រូវតែមានដើម្បីបង្រ្កាបបាតុកម្ម
រលកហិង្សាបានចាប់ផ្ដើមផ្ទុះហើយ នៅទីក្រុងបាងកក ជារាជធានីនៃរាជាណាចក្រថៃ។ ហិង្សាបានកើតឡើង មិនត្រឹមតែប៉ះទង្គិចជាមួយ ប៉ូលិសបង្រ្កាបកុបកម្មនោះទេ គឺប៉ះទង្គិចរវាងប្រឆាំងរដ្ឋាភិបាល និងបាតុករ ដែលគាំទ្រស្ថាប័នរាជបល្ល័ង្គ។ ការសែតបាងកកប៉ុស្ត៍របស់ថៃ បានចុះផ្សាយថា បាតុករដែល ប្រឆាំង រដ្ឋាភិបាល បានបង្កើនកម្លាំងភ្លាមៗហើយម្នាក់ៗសុទ្ធតែមានកំហឹងជាប់នឹងខ្លួនដោយសារតែញត្តិរបស់ពួកគេដែលទាមទារអោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរុះរើស្ថាប័នព្រឹទ្ធសភា ការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងការដកហូតលោកបា្រយុទ្ធចាន់អូចាចេញពីតំណែង មិនត្រូវបានសមាជិកសភា មកពីបក្សកាន់អំណាចនិង សមាជិកព្រឹទ្ធសភា អនុម័តនោះទេ។ បាតកម្មកាលពីរសៀលថ្ងៃទី១៨វិច្ឆិកា ត្រូវបានវាយបង្រ្កាប ដោយប៉ូលិសប្រឆាំងកុបកម្ម ព្រោះតែបាតុករ មានប្រតិកម្មជាខ្លាំងហើយ វាយតប់ គប់ដបសាំង និងឧស្ម័នលើប៉ូលិស ដោយបង្កអោយមានអ្នករងរបួស ជិត៦០នាក់។ មកដល់ថ្ងៃនេះ កំសួលនៃកំហឹងរបស់បាតុករនៅតែកើតមានដោយបានសន្យាថា នឹងមានរូបភាពធំម្ដងទៀតនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកពីការងារ។ បាតុករប្រកាសថា មិនព្រមចុះចាញ់ប៉ូលិសឡើយទោះជាមានការវាយបង្ក្រាបក៏ដោយ ហើយ ថាគោលដៅគឺដើម្បីបណ្ដេញលោកប្រាយុទ្ធពីតំណែង។ នៅពេលដែលដឹងថា បាតុករវ័យក្មេង កាន់តែបង្កហិង្សាដាក់ប៉ូលិស និងកាន់តែគំរាមរូបលោក គឺលោកប្រាយុទ្ធ បានសច្ចាថា នឹងប្រើវិធានការទាំងអស់ ដែលច្បាប់បានអនុញ្ញាតដើម្បីបង្ក្រាបហិង្សា។ លោកប្រាយុទ្ធគឺជាឧត្តមសេនីយ៍ ជាមេបញ្ជាការកងទ័ពដែលបានរឹបអូសអំណាច ពីបក្សនយោបាយ ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារនៅខែឧសភា ឆ្នាំ២០១៤ ។ ចាប់ពីពេលនោះមក […] The post នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធព្រមានថារាល់វិធានការទាំងអស់ត្រូវតែមានដើម្បីបង្រ្កាបបាតុកម្ម appeared first on The Cambodia Daily Khmer. Read more