newsare.net
ថ្ងៃសុក្រ ទី២០ វិច្ចិកាជាថ្ងៃទី២ នៃជំនួបកំពូល APEC តាមអនឡាញដែលប្រទេសម៉ាឡេស៊ីធ្វើជAPEC៖លោកស៊ី ជីនពីងចង់បញ្ជូលចិនទៅក្នុងកិច្ចព្រមព្រៀងដោះដូរសេរីអន្តរប៉ាស៊ីហ្វិក
ថ្ងៃសុក្រ ទី២០ វិច្ចិកាជាថ្ងៃទី២ នៃជំនួបកំពូល APEC តាមអនឡាញដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ។ ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានថ្លែងនាឱកាសនោះថា ប្រទេសចិននឹងសិក្សាពីលទ្ធភាពក្នុងការភ្ជាប់ខ្លួនទៅនឹងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកទូលំទូលាយ និងរីកចម្រើនដែលហៅកាត់ជាភាសាអង់គ្លេស CPTPP។ មហិច្ឆិតាថ្មីរបស់លោកស៊ី ជីនពីងបានធ្វើឡើង ក្រោយពីចិនទើបបានចុះហត្ថលេខាលើមហាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហៅកាត់ « RCEP » ជាមួយ ១៤ប្រទេស។ កំណត់សម្គាល់មួយទៀតនៅក្នុងជំនួបកំពូល APEC ថ្ងៃទី២ គឺការចូលរួមរបស់ប្រធានាធិបតីអាមេរិកផុតអាណត្តិលោកដូណាល់ ត្រាំ។ លោកត្រាំដែលមិនបានចូលរួមជំនួបកំពូល APEC តាំងពីឆ្នាំ ២០១៧។ Read more