newsare.net
ក្នុងរយៈពេលចុងក្រោយនេះ ឃើញថា ប្រទេសបួននៃសម្ព័ន្ធភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា Quad មារដ្ឋមន្ត្រីការពារជាតិកាណាដាប្រកាសប្រឆាំងចិន វាតទីកាន់កាប់សមុទ្រចិនខាងត្បូង
ក្នុងរយៈពេលចុងក្រោយនេះ ឃើញថា ប្រទេសបួននៃសម្ព័ន្ធភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា Quad មានអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលី បានសច្ចានឹងគ្នាថាត្រូវរួមគ្នាពង្រឹងសន្តិសុខតំបន់ ដោយ ប្រឆាំងការវាតទីរបស់ប្រទេសចិន។ ប្រទេសទាំង៤នេះ ដឹកនាំដោយសហរដ្ឋអាមេរិក ។ មិនថាឡើយប្រទេសទាំង៤នេះទេ ដែលបារម្ភចិន វាតទីកាន់កាប់សមុទ្រចិនខាងត្បូង គឺនៅថ្ងៃនេះ សារព័ត៌មានវៀតណាម VN Express International បានចុះផ្សាយថា ប្រទេសកាណាដា តាមរយៈរដ្ឋមន្ត្រីការពារជាតិ របស់ ប្រទេសនេះ គឺលោក Harjit Sajjan បានធ្វើសេចក្ដីបញ្ជាក់ថា កាណាដា គឺជាប្រទេសមួយ ត្រូវតែប្រឆាំងដាច់ខាតការធ្វើយោធានូបនិយកម្មរបស់ប្រទេសចិន នៅក្នុងដែនសមុទ្រចិនខាងត្បូង។ លោក បានសង្កត់ធ្ងន់ថា កាណាដាពិតណាត្រូវតែចេញមុខជំទាស់សកម្មភាពដ៏គឃ្លើន និងឯកតោភាគីនៃប្រទេសចិន ដែលបង្កើនភាពតានតឹងនៅក្នុងតំបន់នៃសមុទ្រចិនខាងត្បូងដែលជាការបំផ្លាញ ស្ថិរភាពសាកល។ លោកបន្តថាយើងកាណាដា ពិតត្រូវប្រឆាំងដាច់ខាតការប្រើកម្លាំងទ័ពដើម្បីវាតទីកាន់កាប់ ដែនទឹកហើយ ប្រឆាំងចំពោះការស្ថាបនា តំបន់យោធា នៅសមុទ្រចិនខាងត្បូង។ លោករដ្ឋមន្ត្រី ការពារជាតិ នៃប្រទេស កាណាដា Harjit Sajjan បានបញ្ចាក់ជំហរដូចនេះដោយបានធ្វើឡើងនៅឯសនិ្នសីទអន្តរជាតិ អំពីជម្លោះ […] The post រដ្ឋមន្ត្រីការពារជាតិកាណាដាប្រកាសប្រឆាំងចិន វាតទីកាន់កាប់សមុទ្រចិនខាងត្បូង appeared first on The Cambodia Daily Khmer. Read more