newsare.net
សភាកម្ពុជាសំដែងការខកចិត្ត និងចាត់ទុកថាជាទង្វើខុសឆ្គង និងអយុត្តិធម៌យ៉ាងខ្លាំង ដែលក្រុមតំណរដ្ឋសភាកម្ពុជាចាត់ទុកការទាមទាររបស់សមាជិកសភាសហរដ្ឋអាមេរិកថា ឲ្យដាក់ទណ្ឌកម្មបន្ថែមលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា គឺជារឿងអយុត្តិធម៌
សភាកម្ពុជាសំដែងការខកចិត្ត និងចាត់ទុកថាជាទង្វើខុសឆ្គង និងអយុត្តិធម៌យ៉ាងខ្លាំង ដែលក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិកទាមទារឲ្យមានការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការធ្វើឲ្យធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យ។ សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាឯកបក្សរបស់លោក ហ៊ុន សែន កាលថ្ងៃទី១៩ វិច្ឆិកា អះអាងថា រដ្ឋាភិបាលកម្ពុជាបានតស៊ូរស្រោចស្រង់អាយុជីវិតពលរដ្ឋ ពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុត និងការបាត់បង់សេរីភាពគ្រប់បែបយ៉ាងក្នុងភ្លើងសង្គ្រាមជិត ៣ទស្សវត្តរ៍ និងការប្រល័យពូជសាសន៍ដោយរបបខ្មែរក្រហម។ ពួកគេនិយាយថា ដើម្បីលើកកំពស់នីតិរដ្ឋ រដ្ឋាភិបាលកម្ពុជា បានបើកទូលាយ សេរីភាពបញ្ចេញមតិ ក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាននានា និងបើកទូលាយការជួបជុំដោយសន្តិវិធី ហើយកម្ពុជាតែងប្រកាន់ខ្ជាប់នូវការលើកកម្ពស់សិទ្ធិមនុស្ស ព្រមទាំងការពារមិនឲ្យមានសោកនាដកម្មពីអតីតកាលកើតមានម្តងទៀតជាដាច់ខាត។ ប្រភពដដែលលើកឡើងទៀតថា បើទោះបីជាប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្លាប់គម្រាមថា ចេញ១វៃ១ យ៉ាងណាក៏ដោយ នោះគឺគ្រាន់តែជាការបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីប្រឆាំងសកម្មភាពដែលអាចនឹងបង្ករអន្តរាយដល់ សណ្តាប់ធ្នាប់សង្គម សន្តិភាព ស្ថេរភាព និងសន្តិសុខ ដែលកម្ពុជារកបានមកដោយលំបាកតែប៉ុណ្ណោះ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពី សមាជិករដ្ឋាសភា និងព្រឹទ្ធសភា របស់សហរដ្ឋអាមេរិក ចំនួន៨រូប រួមមានលោក អាលែន ឡូវែនថល លោក Ted Yoho សមាជិកព្រឹទ្ធសភាអ្នកស្រី Elizabeth Warren និងតំណាងរាស្រ្ត៦រូបទៀត កាលពីថ្ងៃទី១៦ […] The post រដ្ឋសភាកម្ពុជាចាត់ទុកការទាមទាររបស់សមាជិកសភាសហរដ្ឋអាមេរិកថា ឲ្យដាក់ទណ្ឌកម្មបន្ថែមលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា គឺជារឿងអយុត្តិធម៌ appeared first on The Cambodia Daily Khmer. Read more