newsare.net
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងមិនលុបចោលព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុលោក វ៉ាត់ ចំរើន៖ខួប២៥ឆ្នាំ នៃព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុនអង្គរនឹងធ្វើឡើងជានិមិត្តរូប អ្នកចូលរួមក្រោម១ពាន់នាក់
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងមិនលុបចោលព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុនអង្គរនៅក្នុងខេត្តសៀមរាបនៅចុងឆ្នាំនេះទេ។ ពោលគឺ ព្រឹត្តិការណ៍ដែលគ្រោងរៀបចំនៅថ្ងៃទី ០៦ ខែធ្នូ ខាងមុខនេះ នៅតែរៀបចំធ្វើដដែល ដើម្បីជានិមិត្តរូបនៃព្រឹត្តិការណ៍ដ៏ល្បីល្បាញរបស់កម្ពុជាមួយនេះ ដែលត្រូវនឹងខួបលើកទី២៥ឆ្នាំ។ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជាង១ម៉ឺននាក់។ យ៉ាងណាក្តី បើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាការរៀបចំព្រឹត្តិការណ៍នេះ នឹងធ្វើឡើងក្រោមវិធានការសុវត្ថិភាពនៃការការពារជំងឺកូវីដ១៩ និងដោយកម្រិតអ្នកចូលរួមត្រឹមតែ១ពាន់នាក់ប៉ុណ្ណោះ ហើយជនបរទេសមកពីខាងក្រៅ នឹងមិនត្រូវបានអនុញ្ញាតអោយចូលរួមនោះឡើយ។ Read more