newsare.net
អ្នកវិភាគនយោបាយនៅក្រៅប្រទេសអះអាងថា លោក ហ៊ុន សែន នៅកម្ពុជា លោក ប្រាយុត ចាន់អូចា នៅប្រទេសថៃ និអ្នកវិភាគថា មេដឹកនាំបីរូប ជាផ្កាយចង្រៃបង្ខូចមុខមាត់ និងតម្លៃរបស់អាស៊ាន ទាំងមូល
អ្នកវិភាគនយោបាយនៅក្រៅប្រទេសអះអាងថា លោក ហ៊ុន សែន នៅកម្ពុជា លោក ប្រាយុត ចាន់អូចា នៅប្រទេសថៃ និងលោក មិន អូង ហ្លាំង នៅប្រទេសភូមា គឺជាផ្កាយរាសីខ្មៅ ឧបទ្រពចង្រៃ ដែលធ្វើឱ្យខូចដល់តម្លៃស្នូលរបស់អាស៊ានទាំងមូល។ សរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២១នេះ អ្នកវិភាគនយោបាយលោក កឹម សុខ អះអាងថា មេយោធាភូមា មិនអូង ហ្លាំង ទំនងជាកំពុងព្យាយាមរកគន្លឹះ ប្ដូរមុខមាត់អំណាចរដ្ឋប្រហារប្រដាប់អាវុធ ដោយប្រើប្រាស់វិធីរដ្ឋប្រហារអចិន្ត្រៃយ៍ របៀបដូចមេយោធាលោក ហ៊ុន សែន ដែលបានធ្វើនៅកម្ពុជា ហើយបានអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។ លោកបន្ថែមថា មេយោធាកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាកំពុងតែស្រមៃចង់ឲ្យល្បែងអំណាចរបស់ពួកយោធាភូមា ឈ្នះលើពលីកម្មតស៊ូប្រាថ្នាចង់បានប្រជាធិបតេយ្យពិតប្រាកដរបស់ពលរដ្ឋភូមាផងដែរ ។ លោកអះអាងថា នេះជាអ្វីដែលលោក ហ៊ុន សែន អាចគិតបារម្ភថា បើល្បែងអំណាចរបស់ពួកយោធាភូមា ចាញ់ការតស៊ូរបស់ពលរដ្ឋភូមាវិញ គឺប្រៀបដូចជាការលើកទឹកចិត្តដល់មហាជនខ្មែរ ឲ្យហ៊ានងើបប្រើសិទ្ធិស្របច្បាប់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ តស៊ូដូចនៅប្រទេសភូមាដែរ ។ រហូតមកទល់ពេលនេះ រដ្ឋជាសមាជិកនៃសមាគមអាស៊ាន […] The post អ្នកវិភាគថា មេដឹកនាំបីរូប ជាផ្កាយចង្រៃបង្ខូចមុខមាត់ និងតម្លៃរបស់អាស៊ាន ទាំងមូល appeared first on The Cambodia Daily Khmer. Read more