newsare.net
ខណៈពេលដែលបាតុកម្មតវ៉ារបស់ប្រជាជនភូមា មិនចុះថមថយ ថ្វីបើមានការបង្រ្កាបដោយហិង្សាក៏រដ្ឋមន្ត្រីការបរទេសនៃរបបសិកភូមា ទៅក្រុងបាងកកដើម្បីជួបប្រជុំ ទាក់ទិននឹងវិបត្តិនយោបាយ
ខណៈពេលដែលបាតុកម្មតវ៉ារបស់ប្រជាជនភូមា មិនចុះថមថយ ថ្វីបើមានការបង្រ្កាបដោយហិង្សាក៏ដោយនោះ នៅថ្ងៃពុធនេះ បើតាមប្រភពច្បាស់ការ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស នៃរបបសិកភូមា បានធ្វើដំណើរទៅដល់ទីក្រុងបាងកក ដើម្បីជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសថៃ។ ចំណែកលោកស្រី រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏មានវត្តមាននៅទីក្រុងបាងកកដែរ។ បើតាមការស្មាន គឺឥណ្ឌូណេស៊ី និង ថៃ កំពុងតែព្យាយាមនិយាយជាមួយនឹងរបបសិកភូមា ដើម្បីរកផ្លូវដោះស្រាយវិបត្តិនយោបាយ។ Read more