newsare.net
ព្រឹត្តិការណ៍កូវីដ១៩ជាសហគមន៍ ២០កុម្ភៈ ត្រូវបានរកឃើញថាផ្តើមចេញពីការដោះលែងជនលោកប៉ិច ពិសី៖ បញ្ហាពុករលួយជាដើមចមនៃការផ្ទុះជំងឺកូវីដ១៩សារជាថ្មី
ព្រឹត្តិការណ៍កូវីដ១៩ជាសហគមន៍ ២០កុម្ភៈ ត្រូវបានរកឃើញថាផ្តើមចេញពីការដោះលែងជនជាតិចិនចំនួន៤នាក់ចេញពីមណ្ឌលចត្តាឡីស័កពីសំណាក់សន្តិសុខចំនួន២រូប។ តាមការណ៍នេះ លោកប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ ការផ្ទុះជំងឺកូវីដ១៩ក្នុងសហគមន៍ជាលើកទី៣នេះ អាចផ្តើមចេញពីបញ្ហានៃការទទួលសំណូករបស់សន្តិសុខ២រូបនោះ។ បន្ថែមពីនេះ លោកថា ការណីនេះដូចទៅនឹងករណីកើតឡើងលើអធិការស្រុកកំរៀង ដែលត្រូវបានចាប់ខ្លួន ក្រោយរកឃើញថាបានទទួលសំណូកពីមេខ្យល់នៅតាមតំបន់ព្រំដែន។ ហេតុនេះ បញ្ហាពុករលួយជាបញ្ហាមួយដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសន្តិសុខជាតិ។ Read more