newsare.net
អាល្លឺម៉ង់ចាប់បើកទំព័រថ្មី បិទសករាជលោកស្រី មែលកិល តាមរយៈការបោះឆ្នោតសភា នៅថ្ងៃទអាល្លឺម៉ង់បោះឆ្នោតសភា បិទទំព័រសករាជរបស់លោកស្រី អង់ហ្គឺឡា មែរកិល
អាល្លឺម៉ង់ចាប់បើកទំព័រថ្មី បិទសករាជលោកស្រី មែលកិល តាមរយៈការបោះឆ្នោតសភា នៅថ្ងៃទី ២៦កញ្ញា២០២១នេះ។ ការិយាល័យបោះឆ្នោតបានចាប់បើកទ្វារតាំងពីព្រឹក ទទួលប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជាង៦០លាន៤សែននាក់ រហូតដល់ម៉ោង៦ល្ងាច ត្រូវជាម៉ោង១១យប់នៅកម្ពុជា។ ជាការបោះឆ្នោតសភា ដែលមានភាពស្រពិចស្រពិលខ្លាំងបំផុត ព្រោះ ម្ចាស់ឆ្នោតអាល្លឺម៉ង់ប្រមាណ៤០% នៅស្ទាក់ស្ទើរចិត្តនៅឡើយកាលពីពីរបីថ្ងៃមុន។ ចំណែកគណបក្សកាន់អំណាច ត្រូវបាននាំមុខដោយគណបក្សសង្គមប្រជាធិបតេយ្យ។ គណបក្សធំទាំងពីរកំពុងប្រដេញគ្នាយ៉ាងកៀងកិត។ ភាពមិនច្បាស់លាស់មិនធ្លាប់មាននេះ អាចជាតម្រ៉ុយបញ្ជាក់ថាអាល្លឺម៉ង់ត្រូវការពេលវេលាជាច្រើនខែទម្រាំអាចចរចាបង្កើតរដ្ឋាភិបាលថ្មីបាន។ Read more