newsare.net
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធព័ត៌មានដែល The Cambodia Daily បានចសមត្ថកិច្ចចរាចរណ៍ផ្លូវគោកប្រតិកម្មនឹង The Cambodia Daily ផ្សាយពីការផាកពិន័យដើម្បីរកលុយចូលហោប៉ៅជាជាងពង្រឹងច្បាប់ចរាចរណ៍
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធព័ត៌មានដែល The Cambodia Daily បានចុះផ្សាយថា សកម្មភាពសមត្ថកិច្ចនគរបាលដាក់ពង្រាយអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ធ្វើឡើងដើម្បីរកប្រាក់ចំណូលចូលហោប៉ៅ ជាជាងការចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរលើបណ្ដាញសង្គម Facebook របស់ខ្លួននៅថ្ងៃទី២៧ ខែកញ្ញា ដោយភ្ជាប់រូបភាព print screen របស់គេហទំព័រសារព័ត៌មាន The Cambodia Daily ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត ជាពិសេសគឺការចុះផ្សាយមានលក្ខណៈប្រមាថលើមន្ត្រីអនុវត្តច្បាប់ដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ។ The Cambodia Daily កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានចុះផ្សាយថា «មន្ត្រីរាជការថ្នាក់ទាប និងសាធារណជន សម្ដែងការហួសចិត្តចំពោះសកម្មភាពរបស់សមត្ថកិច្ចនគរបាលដែលដាក់ពង្រាយការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញរាល់ថ្ងៃនេះ ធ្វើឡើងតែដើម្បីរកប្រាក់ចំណូលចូលហោប៉ៅ ជាជាងការចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព»។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា ចំពោះករណីចោទប្រកាន់នេះ មានគោលបំណងអាក្រក់វាយប្រហារមកលើកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ជាពិសេសមានបំណងទុច្ចរិតក្នុងការបង្ខូចកិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់។ ជាក់ស្តែង មន្ត្រីនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដែលបានអនុវត្តតាមនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវពាក់ព័ន្ធជាមួយការងារចរាចរណ៍។ ប្រភពដដែលបន្តទៀតថា ក្នុងការចុះត្រួតពិនិត្យអនុវត្តច្បាប់ចំពោះយានយន្តគ្រប់ប្រភេទ និងបានធ្វើការអប់រំណែនាំដល់មន្ត្រីក្រោមឱវាទឲ្យអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅជួយសម្រួលមិនឲ្យមានការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ លុបបំបាត់បទល្មើសផ្សេងៗនៅលើដងផ្លូវ ជាពិសេសអប់រំណែនាំប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវឲ្យគោរពច្បាប់ជាជាងខ្លាចប៉ូលិស។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា […] The post សមត្ថកិច្ចចរាចរណ៍ផ្លូវគោកប្រតិកម្មនឹង The Cambodia Daily ផ្សាយពីការផាកពិន័យដើម្បីរកលុយចូលហោប៉ៅជាជាងពង្រឹងច្បាប់ចរាចរណ៍ appeared first on The Cambodia Daily Khmer. Read more