newsare.net
ក្រុមអង្គការសង្គមស៊ីវិលដែលធ្លាប់សហការគ្នាដាក់ពង្រាយអ្នកសង្កេតការណ៍ឃ្លាំមើលកលោក កន សាវាង្ស៖ ការវាយតម្លៃការបោះឆ្នោតទាមទារការត្រៀមខ្លួនពេញលេញ និងប្រយ័ត្នប្រយែងខ្ពស់
ក្រុមអង្គការសង្គមស៊ីវិលដែលធ្លាប់សហការគ្នាដាក់ពង្រាយអ្នកសង្កេតការណ៍ឃ្លាំមើលការបោះឆ្នោតកាលពីថ្ងៃចន្ទបានប្រកាសថាពួកគេនឹងចូលរួមសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនាខាងមុខ ក៏ប៉ុន្តែមិនធ្វើការវាយតម្លៃដំណើរការបោះឆ្នោតទេ។ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែលថ្លែងឲ្យដឹងថា ការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់សង្គមស៊ីវិលតែមិនធ្វើការវាយតម្លៃ គឺដើម្បីពិនិត្យមើលភាពមិនប្រក្រតីនៃការចូលរួមរបស់ប្រជាពលរដ្ឋ និងមួយទៀតដោយសារគណបក្សនយោបាយក្រៅរដ្ឋាភិបាលបានចូលរួមប្រកួតប្រជែងស្ទើរគ្រប់ឃុំសង្កាត់។ លើសពីនេះ លោក កន សាវាង្ស បញ្ជាក់ថាការត្រៀមខ្លួនរបស់សង្គមស៊ីវិលមិនបានពេញលេញជាហេតុនាំឲ្យការវាយតម្លៃពីការបោះឆ្នោតត្រូវមានភាពប្រយ័ត្នប្រយែងខ្ពស់។ Read more