newsare.net
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងថលោក ហ៊ុន ម៉ាណែត៖ បារាំងបានជួយកម្ពុជាច្រើនចាប់តាំងពីសន្និសីទទីក្រុងប៉ារីសដល់បច្ចុប្បន្ន
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងថា ប្រទេសបារាំងបានជួយជ្រោមជ្រែងដល់កម្ពុជាជាច្រើន ដូចជាធ្វើជាសហប្រធាននៃសន្និសីទទីក្រុងបារីស ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ជំនួយខាងច្បាប់ និងវិស័យវប្បធម៌ រួមនឹងការផ្តល់ថវិកាគាំទ្រដល់ដំណើរការសាលាក្តីខ្មែរក្រហមផងដែរ។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែតដូច្នេះ គឺធ្វើឡើងខណៈដែលលោកមានជំនួបមួយជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jacques PELLET កាលពីរសៀលថ្ងៃអង្គារម្សិលមិញ។ Read more