newsare.net
គិតត្រឹមរយៈពេល១១ថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម កម្ពុជាលោក វ៉ាត់ ចំរើន៖ កម្ពុជាអាចដណ្តើមមេដាយមាសបានច្រើនទៀត ក្រោយប្រភេទកីឡាអាទិភាពនៅសល់
គិតត្រឹមរយៈពេល១១ថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម កម្ពុជាទទួលបានមេដាយសរុបចំនួនជិត៦០មេដាយ ដោយឈរនៅចំណាត់ទី៧ ក្នុងចំណោមប្រទេសចំនួន១១ ខណៈមេដាយចំនួនជាង១០គ្រឿងទៀតនៅមិនទាន់បំពាក់ជាផ្លូវការ។ ក្នុងនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិថា មេដាយដែលកម្ពុជាទទួលបាននាពេលនេះ គឺបង្ហាញអំពីភាពរីកចម្រើននៃវិស័យកីឡារបស់កម្ពុជា និងសរបញ្ជាក់ពីផលវិជ្ជមានចំពោះកម្ពុជា នៅពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំក្រោយ។ តែយ៉ាងណា បើតាមលោក វ៉ាត់ ចំរើន អត្តពលិកកម្ពុជាភាគច្រើននៅមានកម្រិតទាំងកម្លាំង និងភាពអំណត ដោយតម្រូវឱ្យពួកគេបន្តហ្វឹកហាត់បន្ថែមទៀត។ Read more