newsare.net
បន្ទាប់ពីបានចេញសាលក្រម ប្រកាសថាប្រជាជនអាមេរិក មានសិទ្ធិមានកាំភ្លើងជាប់ខ្លួន ពេលចេញដើរហតុលាការកំពូលអាមេរិក លុបចោលសិទ្ធិរំលូតកូន ដែលធ្លាប់បានការពារដោយច្បាប់សហព័ន្ធ
បន្ទាប់ពីបានចេញសាលក្រម ប្រកាសថាប្រជាជនអាមេរិក មានសិទ្ធិមានកាំភ្លើងជាប់ខ្លួន ពេលចេញដើរហើរនៅទីសាធារណៈ តុលាការកំពូលអាមេរិក បានចេញសាលក្រមមួយទៀត នៅថ្ងៃសុក្រទី២៤មិថុនា ប្រកាសលុបចោលសិទ្ធិរំលូតកូន ដែលសិទ្ធិនេះធ្លាប់ត្រូវបានទទួលស្គាល់រួចហើយ ដោយសាលក្រមមួយឆ្នាំ១៩៧៣។ សេចក្តីសម្រេចរបស់តុលាការកំពូលអាេមរិក នៅពេលនេះ បានធ្វើឲ្យកក្រើកទូទាំងសហរដ្ឋអាមេរិក ព្រោះវានឹងអាចបើកសិទ្ធិ ឲ្យរដ្ឋមួយចំនួនធំដឹកនាំដោយក្រុមបក្សសាធារណរដ្ឋអភិរក្សនិយម អាចចេញច្បាប់ហាមឃាត់ស្ត្រីមិនឲ្យរំលូតកូន ឬដាក់ទោសទណ្ឌ លើស្ត្រីទាំងនោះថែមទៀតផង។ ស្ត្រីនិងពលរដ្ឋទូទៅជាច្រើនម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្ម នៅល្ងាចថ្ងៃសុក្រ បន្ទាប់ពីតុលាការកំពូលអាមេរិក បានចេញសាលក្រមដ៏ចម្រូងចម្រាសនេះ។ Read more