newsare.net
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុយើងនៅពេលនេះ សួង សុខភារី សូមណែនាំលោកអ្នកនាងឱ្យបានស្គលោក អ៊ឹង ចំរើន៖«កាលណាគិតថាការងារស្រួល យើងនឹងមិនស្រលាញ់អាជីព»
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុយើងនៅពេលនេះ សួង សុខភារី សូមណែនាំលោកអ្នកនាងឱ្យបានស្គាល់ពីលោក អ៊ឹង ចំរើន នាយកប្រតិបត្តិសារព័ត៌មានថ្មីៗ។ លោក អ៊ឹង ចំរើន គឺជាមនុស្សដំបូងម្នាក់តំណាងអ្នកសារព័ត៌មានកីឡារបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយសមាគមបាល់ទាត់បារាំង (France Football) និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA)។ ទាំងនេះ ក៏ដោយសារតែលោកមានក្តីស្រលាញ់ចំពោះការសរសេរចែករំលែក ហើយក៏តាំងចិត្តតស៊ូដើរតាមអ្វីដែលលោកចង់ធ្វើ ទោះបីជាធ្លាប់រងនូវការចំអកចំអន់ថា ធ្វើជាអ្នកសារព័ត៌មានកីឡា ជាអ្នកកាសែតតូចតាច អត្ថបទបានតែនៅទំព័រក្រោយក៏ដោយ។ តែឆ្លងកាត់បទពិសោធន៍ជាអ្នកសារព័ត៌មានសរសេរលើរឿងជាច្រើន លោកចំរើន ចាត់ទុកថា អ្នកចេះសរសេរព័ត៌មានកីឡា ជាអ្នកមានភាពប៉ិនប្រសប់ក្នុងការរៀបរាប់៕ Read more