newsare.net
រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសចំនួន៥០ ដែលមានអាមេរិក និងប្រទេសសម្ព័ន្ធមិត្តក្នអាមេរិកនិងសម្ព័ន្ធមិត្តប្រជុំគ្នាជាលើកទី៣ ដើម្បីជជែកពីការបន្ថែមជំនួយសព្វាវុធដល់អ៊ុយក្រែន
រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសចំនួន៥០ ដែលមានអាមេរិក និងប្រទេសសម្ព័ន្ធមិត្តក្នុងអង្គការអូតង់ត្រូវជួបប្រជុំគ្នា នៅថ្ងៃសុក្រនេះ នៅមូលដ្ឋានទ័ពអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជជែកពីការបន្ថែមអាវុធទៅជួយកងទ័ពអ៊ុយក្រែន។ នៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀរ ហ្សេឡេនស្គីនិយាយថា អ៊ុយក្រែនកំពុងរង់ចាំស្តាប់ការសម្រេចចិត្តដ៏សំខាន់ នៅក្នុងកិច្ចប្រជុំរបស់សម្ព័ន្ធមិត្តនៅប្រទេសអាល្លឺម៉ង់។ ជំហររារែករបស់អាល្លឺម៉ង់ ក្នុងការបញ្ជូនរថក្រោះ Leopard 2 ទៅឲ្យអ៊ុយក្រែននឹងអាចក្លាយជាសំណុំរឿងនាំមុខគេ នៅក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រនេះ។ អាល្លឺម៉ង់ផ្តល់ជំនួយយោធាច្រើនមកហើយ សម្រាប់ជួយអ៊ុយក្រែន ប៉ុន្តែ ហេតុអ្វីបានជានៅអល់អែក មិនផ្តល់រថក្រោះ Leopard 2តាមការចង់បានរបស់អ៊ុយក្រែន? Read more